ខេត្តកំពង់ស្ពឺ÷ពលរដ្ឋក្រីក្រប្រមាណ ៦០ គ្រួសាររស់នៅឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០នេះបានទទួលអំណោយពីក្រុមហ៊ុន សុខហ៊ាង លក់អចលនទ្រព្យនឹងអភិវឌ្ឍ ឯ ក
ប្រជាពលរដ្ឋទាំង ៦០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូ ត្រីខ១យួរ
ទឹកស៊ីអុីវ ១យួរ ប្រេងឆា១ដបនិងថវិកាចំនួន ៦ម៉ឺនរៀល។
គណៈអធិបតីអញ្ជេីញចូលរួមក្នុងកម្មវិធីចែកអំណោយដល់ពលរដ្ឋក្រីក្ររួមមានឯកឧត្តម ព្រំ វណ្ណះអភិបាលរងខេត្តកំពង់ស្ពឺនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកគងពិសី
ឱកាសនោះឯកឧត្តម ព្រំ វណ្ណះបានសម្ដែងការគួរសមនិងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រទាំង ៦០ គ្រួសារនិងបានក្រេីនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺដ៏កាចសាហាវគឺកូវីដ១៩ កំពុងតែវាយលុកទូរទាំងពិភពលោក និងត្រូវតែថែរក្សាសុខភាពឲ្យជាប់ជាប្រចាំ។
ឆ្លៀតឱកាសនោះលោក សុខហ៊ាង អគ្គនាយកក្រុមហ៊ុន សុខហ៊ាង លក់អាចលនទ្រព្យនិងអភិវឌ្ឍ ឯ ក បានបញ្ជាក់ថាបេីទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់បងប្អូនក៏ដោយប៉ុន្តែនេះជាទឹកចិត្តចែករំលែកការលំបាករបស់បងប្អូនបានមួយគ្រាៗផងដែរ
លោក សុខហ៊ាង នៅតែបន្តចែកជួនអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅពេលណាមួយសមស្របនឹងក៏ជាការសម្រាលការលំបាករបស់អាជ្ញាធរមូលដ្ឋានដែរ ដេីម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយេីងអោយរីកចម្រើនថែមទៀត។
ពលរដ្ឋទាំង ៦០ គ្រួសារបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីក៏ដូចជាលោក សុខហ៊ាង អគ្គនាយកក្រុមហ៊ុន
សុខហ៊ាង លក់អចលនទ្រព្យនិងការអភិវឌ្ឍ ឯ កដែលបានចំណាយថវិកានិងរបស់របរចែកជូនដល់ពួកគាត់សូមជូនពរម្ចាស់ទានទាំងអស់ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការ៕ពូឃ្លោក