ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ជនសង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​ គាស់​បន្ទប់​ជួល​ លួចទ្រ​ព្យ​សម្បត្តិ​ របស់​ប្រជាពលរដ្ឋ​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក៍ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​៣​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង

 ភ្នំពេញៈ​​ជនសង្ស័យ​ ម្នាក់​បានធ្វើ​សកម្មភាព​ គាស់​បន្ទប់​ជួល​ របស់​ប្រជាពលរដ្ឋ​ បាន១យប់​ ​ ក៍ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ធ្វើការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​តែ​ម្តង​ ។
​ ជនរងគ្រោះ​ ជាម្ចាស់​បន្ទប់​ជួល​ មាន​ឈ្មោះ​ ខាត់​ សុភក្រ័​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​ ជាង​ភ្លើង​ ស្នាក់នៅ​ បន្ទប់​ជួល​ ក្នុង​បរិវេណ​ផ្ទះ​ ២៨៩​ ភូមិ​ទ្រា​៤​ ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​ ភូមិ​ត្រពាំង​ខ្ចៅ​ ឃុំ​អូរ​ សារាយ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ។
​ ជនសង្ស័យ​មាន​ឈ្មោះ​ ហួយ​ រី​ ភេទ​ប្រុស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់ការ​នៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ ។
​ ដកហូត​ លេប​ថប​ ម៉ាក​ (DELL )មួយគ្រឿង​ជា​របស់​ជនរងគ្រោះ និង​ដែក​លួស​ សសៃ​មួយ​ ជា​របស់​ជន​សង្ស័យ​ ។

​ តាម​សម្តី​របស់​ លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣​ បានអោយ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ គឺវេលា​ម៉ោង​ ៨ព្រឹក​ ថ្ងៃ​ទី​២៩ខែ​មិនា​ ឆ្នាំ​២០២០​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ឈ្មោះ​ ខាត់​ សុភក្រ័​ ថា​ កាលពី​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​២៨​ ខែ​មិនា​ ឆ្នាំ​២០២០​ រូប​គាត់​ ជាជន​រងគ្រោះ​ បានមកពី​ធ្វើការ​វិញ​ ឃើញ​បន្ទប់​របស់​គាត់​ ចំហ​ទ្វារ​ ហើយ​មាន​ អីវ៉ាន់​រាយ​បាយ​ពេញ​បន្ទប់​ ព្រមទាំង​បាត់​ លេប​ថប​ ម៉ាក​ DELL​មួយគ្រឿង​ ដោយ​សង្ស័យ​ថា​ មាន​ជនសង្ស័យ​ គាស់​បន្ទប់​ចូល​លួច​ ផងដែរ​ ។

​ លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣​ បានអោយ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បាន​ ពាក្យ​បណ្ដឹង​ របស់​ជនរងគ្រោះ​ភ្លាម​ រូប​លោក​ ក៏​បាន​ដឹក​នាំ​កម្លាំង​ ធ្វើ​ការ​ ស្រាវជ្រាវ​ តាម​ប្រព័ន្ធ​ កាមេរ៉ា​ សុវត្ថិភាព​ របស់​ម្ចាស់​ផ្ទះ​ រហូតដល់​ ម៉ោង​ ៨និង​៤០នាទី​ ថ្ងៃ​ដដែល​ ទេីប​បានធ្វើ​ឃាត់​ខ្លួន​ ជនសង្ស័យ​ម្នាក់​ ដែរកំពុង​ដេីរ​តាម​ផ្លូវ​ បេតុង​ ភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ព្រម​ទាំង​ដក់​ដកហូត​ លេប​ថប​ ម៉ាក​DELL​ មួយគ្រឿង​ ក៍ធ្វេី​ការ​ឃាត់​ខ្លួន​យក​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​តែ​ម្តង​ ។
​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​សង្ស័យ​បានសារភាព​ ថា​ខ្លួន​ពិត​ជា​បាន​ធ្វើសកម្មភាព​ គាស់​បន្ទប់​ជួល​ លួច​សំភារៈ​ របស់​ជនរងគ្រោះ​ ពិត​ប្រាកដ​មែន​ ។

​ ក្រោយ​ពេល​កេីតហេតុ​ជន​រងគ្រោះ​បានដាក់​ពាក្យ​បណ្ដឹង​ អោយ​សមត្ថកិច្ច​ ចាត់ការ​តាម​និត​វិធី​ច្បាប់​ ចំណែកជនសង្ស័យវិញ បន្ទាប់​ពី​សាកសួរ​រួច​ហើយ​ ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សុំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ ។ ចំ​ណែកសំភារៈរបស់ជនរងគ្រោះ លេប​ថប​ ម៉ាក​ DELL​ មួយគ្រឿង​ ក៍ត្រូវ​សមត្ថកិច្ច​ ប្រគល់​អោយ​ជនរងគ្រោះ​វិញ​ ។crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com