ភ្នំពេញ÷ ម្ចាស់ផ្សារសែនមេត្រីដែលល្បីឈ្មោះខាងយកចញ្ចើមផ្លូវដែលជារបស់រដ្ឋនឹងប្រជាពលរដ្ឋ សម្រាប់ដើរថ្មើរជើង យកទៅសង់តូបជួលអោយអ្នកលក់ដូររកចំណូលរាប់លានទុកក្នុងហោប៉ៅក្នុងមួយខែៗ ទីតាំងនេះស្ថិតនៅ ផ្លូវលូរ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថាសង្ស័យ ទីតាំងផ្សារ សែនមេត្រី ដែលល្បីឈ្មោះរាប់ឆ្នាំមិនដែលឃើញអជ្ញាធរនឹងមន្រី្តណាចុះមកផ្អាកឬរំដោះចញ្ចើមផ្លូវដែលម្ចាស់ផ្សារហ៊ានរំលោភបំពាននោះប្រហែលដាក់សំណែនសែនត្រូវគ្នាហើយទើបមិនចុះអនុវត្តតាមបទបញ្ជារសាលារាជធានីភ្នំពេញ។
មហាជនទូទៅបានខមមិននឹងរិះគន់ថា តាំងពីលោកស្រី ឥន ណារ៉េត ចៅសង្កាត់រងស្ទឹងមានជយ័៣ឡើងតំណែងមកភាពអសកម្មការងារក្នុងមូលដ្ឋានស្ទឹងមានជ័យទី៣បានធ្លាក់ថយចុះ
ប្រភពដដែលបានបន្តរទៀតថាម្ចាស់ផ្សារសែនមេត្រីមានបុណ្យស័ក្តពាក់នឹងស្មាធំហើយមេីលទើបលោក អ៊ុំ ហឿង
ចៅសង្កាត់ ស្ទឹងមានជ័យទី៣ មិនចុះរំដោះចិញ្ចើមផ្លូវយ៉ាងដូចឆ្នេះ។
ចូលរួមរំដោះចញ្ចើមផ្លូវទាំងអស់គ្នា ជៀសវាងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បើស្រលាញ់បរិស្ថាន កុំភ្លេចជួយស៊ែរម្នាក់មួយបងប្អូន។ អត្ថបទលោកម៉ម ពៅ