ភ្នំពេញ៖ ល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីដ៏ល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញដែលគេស្គាល់ថាឈ្មោះភ័ក្រ្តបើកលេងបានយ៉ាងរលូន អាជ្ញាធរមិនខ្វល់ទំនងជាម្ចាស់ទីតាំងសែនព្រេនត្រូវជាមួយអាជ្ញាធរហើយមើលទៅ។
ជាក់ស្ដែងទីតាំងហ្គេមបាញ់របស់លោកភ័ក្រ្តដែលនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្បែរផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកដំណើរការជាយូរមកហើយនោះនៅតែអាចបន្តបើកដំណើរការធម្មតាដដែល ប្រមូលផ្ដុំដោយក្រុមក្មេងស្ទាវ និងអាចជាកន្លែងប្រើប្រាស់ចែកចាយគ្រឿងញៀនទៀតផងទោះបីប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការលុបបំបាត់ល្បែងសុីសងក៏ដោយ ជាពិសេសទៀតនោះគឺការហាមឃាត់មិនអោយមានការប្រមូលផ្ដុំជួបជុំគ្នាព្រោះខ្លាចមានការឆ្លងរាលដាលនៃជំងឺកូវីត១៩។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីនេះសូមសំណូមពរដល់លោកម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យនិងលោកអ៊ុំរតនានាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើមេត្តាចុះពិនិត្យនិងបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយមានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់ហើយមួយវិញទៀតពេលដែលលេងចាញ់ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់និងបទល្បើសផ្សេងទៀតផង៕