ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន ៨នាក់ ដកហូត ជិត២គីឡូក្រាម

 


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបង្រ្កាបបានជាមុខសញ្ញាចាស់ ដែលមានឈ្មោះ ឆៃ ឌិចឡាមី ហៅហ៊ុច ភេទស្រីអាយុ ៤៨ឆ្នាំ នៅភូមិស្ថិតក្នុងផ្លូវជាតិលេខ១ (ផ្លូវជាតិលេខ៥៦A) ស្ថិតក្នុងភូមិកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ។
កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២៧ថង់ធំ, ថ្នាំញៀនប្រភេកាកអំពៅ ២០ថង់ធំសរុបទម្ងន់១,៨២៤.១៩ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ក្រហម ចំនួន១១ថង់ពណ៌ខៀវ និង១ថង់ប្លាស្ទិក សរុបទម្ងន់២២៨.៩៦ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន និងថង់ប្លាស្ទិកមួយចំនួនធំ។
ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ កំលាំងជំនាញអធិការស្រុកមង្គលបូរី បានចុះចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ជាបន្តបន្ទាប់បានចំនួន៧នាក់ ដកហូតវត្ថុតាង៖ ម្សៅក្រាមព៌ណសថ្លា២កូនថង់តូច, បំពង់ទែម៉ូម៉ែត្រចំនួន១, សំបកថង់ប្លាស្ទិចសំរាប់ច្រកថ្នាំញៀន១, ដែកកេះចំនួន៣, បំពង់ជ័រសំរាប់ចូក និងជក់ចំនួនពីរ, ទូរសព្ទដៃចំនួន២គ្រឿង, ម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៍ស ខ្មៅ។
ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនស្ត្រីម្នាក់ ដែលនគរបាលបង្ក្រាបនៅក្រុងសិរីសោភ័ណរួមទាំងវត្ថុតាង និងមុខសញ្ញាចែកចាយ២នាក់ រួមកទាំងអ្នកបប្រើប្រាស់ចំនួន៥នាក់ ដែលកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បង្រ្កាបរួមទាំងវត្ថុតាង គឺត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមតាមផ្លូវច្បាប់៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com