ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃព្រហស្បតិ៍ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃ ៨ ខែសីហាឆ្នាំ ២០១៩ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកការអញ្ជើញជាអធិបតីក្នុងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ
លោកវរសេនីយ៍ឯក នូវសំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុជំនួសលោក ឧត្តមសេនីយ៍ទោ សាវិនវិបុល ដែលត្រូវតែងតាំងជានាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងគោកនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក នូវសំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ
លោកបានមានប្រសាសន៍ថាសូមអរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសអតីតរៀមច្បងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុដែលបានចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារជាមេបញ្ជាការរងអស់រយៈពេលជិត ៦ឆ្នាំកន្លងមកនេះនឹងបច្ចេកទេសល្អក្នុងការដឹកនាំ ក្នុងឱកាសតែងតាំងមេបញ្ជាការសឹករងខេត្តព្រះសីហនុ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថាយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សាវិនវិបុលអតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុមបានបង្ហាញពីភូមិសាស្ត្ររចនាសម្ព័ន្ធដឹកនាំអង្គភាពនិងការអភិវឌ្ឍន៍ឯកឧត្តមសូមកោតសរសើរខ្ពស់ចំពោះនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមេបញ្ជាការមេបញ្ជាការរងគ្រប់លំដាប់ថ្នាក់នាយទាហាននាយទាហានរងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាពទឹកដី
ក៏ដូចជាការចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវទាំងនៅក្នុងតំបន់ព្រំដែនកម្ពុជាថៃតាមរយៈអន្តរាគមន៍តាមបណ្ដាទិសរបស់យោធាភូមិភាគ ៣ នៅក្នុងខេត្តព្រះសីហនុ មូលទន្ទឹមនឹងការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងការងារគ្រប់គ្រងអាវុធជាតិផ្ទុះការងារអប់រំចិត្តសាស្ត្រនិងការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមសំដៅលើកកម្ពស់សមត្ថភាពប្រយុទ្ធនិងត្រៀមប្រយុទ្ធរបស់យោធិនក្នុងកាលៈទេសៈចាំបាច់។
ឯកឧត្តមបន្តថាការដំឡើងឋានន្តរសក្កិនិងតែងតាំងមុខងារនៅពេលនេះគឺបានឈរលើការពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៅកងយុទ្ធពលខេមរភូមិនជាពិសេសការវាយតម្លៃអំពីឆន្ទះសមត្ថភាពសុខភាពអតីតភាពការងារចំណេះដឹងបទពិសោធន៍ សីលធម៌ ការតស៊ូឧស្សាហ៍ព្យាយាមនិងឥរិយាបថទទួលខុសត្រូវចំពោះការងាររបស់សាមីខ្លួននីមួយៗនៅក្នុងអតិភាពផ្ដល់ជូននាយទាហាននៅក្នុងអង្គភាពស្រាប់ គោលការណ៍កំណែទម្រង់នេះនឹងកំពុងព្យាយាមអនុវត្តឲ្យបាននៅគ្រប់អង្គភាពទូទាំងទ័ពជើងគោកដែលការជ្រើសរើសថ្នាក់ដឹកនាំអង្គភាពមេបញ្ជាការនិងនាយសេនាធិការបានត្រឹមត្រូវគឺជាកត្តាធានាបាននូវសាមគ្គីភាពឯកភាពនិងប្រសិទ្ធភាពបានល្អ
ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកក៏បានផ្ដាំផ្ញើបន្ថែមថាកត្តាសំខាន់បំផុតនៃការដឹកនាំកសាងនិងអភិវឌ្ឍន៍អង្គភាពបានទទួលជោគជ័យគឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងបានល្អការអប់រំចិត្តសាស្ត្រនិងការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដើម្បីបង្កើនសមត្ថភាពកងកម្លាំង។