ភ្នំពេញ÷លោកហែមដារិទ្ធិអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានច្រានចោលនៅ account facebook មួយដែលមានឈ្មោះថាស្ទាំងខៀវ បែតប្រាំបី ដែលបានជេរប្រមាថមើលងាយសារព័ត៌មានទូទាំងប្រទេសដែលគេដឹងថាម្ចាស់ account facebook ខាងលើនេះជាប្រជាការពារសង្កាត់ចោមចៅទី ១ខណ្ឌពោធិ៍សែនជយ័
កាលពីព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ នេះអង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមWhatsAppទៅលោក ហែមដារិទ្ធិ
អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យលោកបានបកស្រាយថាចំពោះបុគ្គលដែលមានអាខោនហ្វេសប៊ុកខាងលើមិនមែនជាមន្ត្រីរបស់គាត់ទៀតទេ។
ក៏ប៉ុន្តែគាត់នៅរាប់អានដូចបងប្អូនព្រោះថាម្ចាស់ account ខាងលើកាលគាត់នៅបម្រើការងារក្នុងសង្កាត់ចោមចៅទី ១ គាត់មិនយកប្រាក់ខែទេគាត់ជាមនុស្សចេះកាត់សក់ ចេះចាក់សាំងចេះធ្វើសំណង់ គាត់ចេះជួយយកអាសាគេ តើទៅរកមនុស្សឯណាបាន!!!
សូមរំលឹកផងដែរថាកាលពីយប់ថ្ងៃទី ១៧ ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៨ នាទីយប់ account facebook ដែលមានឈ្មោះថាស្ទាំងខៀវបែតប្រាំបី បានសរសេរពាក្យជេរប្រមាទមើលងាយសារព័ត៌មានទូទាំងប្រទេសនៅលេីអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរួចបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ដោយមានខ្លឹមសារដូចខាងក្រោម÷
រាល់ថ្ងៃតើពួកអាឆ្កែសារពត៍មានទាំងអស់មានវិជ្ជាជីវៈអត់? ពួកអាហ្ហែងមានសញ្ញាបត្រអត់?អាខ្លះបានយកឈ្មោះអាងសារព័ត៌មានមកអួតដើម្បីអ្វី? វិធីរកលុយពួកអាសំរាមសារព័ត៍មានហ្ហែងយកតែមុខមាត់ទេ!
ដោយសារពួកហ្ហែងមិនបានរៀន
លោកមាសរិទ្ធីនិយាយត្រូវ
ពាក្យពេចន៍ទាំងអស់នេះហើយបានធ្វើឲ្យអ្នកសារព័ត៌មានទូទាំងប្រទេសមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះហើយបានទទួចឲ្យបុគ្គលដែលមានអាខោនហ្វេសប៊ុកឈ្មោះថាស្ទាំងខៀវបែតប្រាំបី សរសេរសុំទោសជាសាធារណៈបើពុំដូច្នោះទេបងប្អូនរួមអាជីពសារព័ត៌មានទាំងអស់នឹងដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ចបើសិនជាលោកមិនពេញចិត្តទៅនឹងអ្នកសារព័ត៌មានឬក៏អង្គភាពណាសូមលោកវាយប្រហារតែអង្គភាពនោះបានហើយមិនគួរណាលោកឌៀលសារព័ត៌មានទូទាំងប្រទេសកម្ពុជាយ៉ាងដូច្នេះទេ។