ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៧០ ដែលមានទីតាំងនៅចំណុចគ្លីនិកឯកជន យីហោករុណាពេទ្យ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៧ខែ បានទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅគ្លីនិកឯកជនមួយកន្លែង ដែលមានយីហោ ករុណាពេទ្យ នៅតាមបណ្តោយផ្លូវទំនប់លេខ៧០ ត្រូវបានខាងក្រុមគ្រូពេទ្យយកម្រាមដៃមិនបានពាក់ស្រោមមកលូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុក្ខ មិនសុខចិត្តឈ្លោះទាស់ពាក្យសំដីតែម្តង ។
ជាងក្រោយខាងគ្រូពេទ្យយល់ព្រមសងជំងឺចិត្ត៤០០ដុល្លារ ។
ជនរងគ្រោះមានអាយុ១៩ឆ្នាំ ស្នាក់នៅសង្កាតផ្សារថ្មី3 ខណ្ឌដូនពេញ ប្តីរបស់ជនរងគ្រោះមានឈ្មោះ ធា រដ្ឋា អាយ២៣ឆ្នាំ មានមុខរបរអូឌើនៅខារ៉ាអូខេ ស្នាក់សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ។
មុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនអាយុ១៩ឆ្នាំមានផ្ទៃពោះ៧ខែ ប៉ុន្តែប្រពន្ធគាត់នៅតែបន្តឆ្លៀតពេលធ្វើការរកប្រាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយបានត្រូវមិត្តភក្តិដើរមិនបានប្រយ័ត្នបណ្តាលឲ្យប៉ះចំ ពោះ ដោយមានអការមិនស្រួល ទើបហៅក្រុមគ្រួសារដឹកតាមម៉ូតូកង់បីជូនមកមន្ទីរពេទ្យជប៉ុន ហើយជនរងគ្រោះបានសួរអ្នករត់កង់បីថា នៅកន្លែងណាមានឆ្លុះអេកូ? ខាងអ្នករត់ម៉ូតូកង់បីបានប្រាប់ថា មានស្គាល់ ទើបឲ្យដឹកមកគ្លីនិកឯកជនយីហោករុណាពេទ្យតែម្តង ។
ជនរងគ្រោះបានឲ្យដឹងទៀតថា នៅពេលចូលទៅដល់ខាងក្រុមគ្រូពេទ្យ ក៏បានឲ្យអ្នកជំងឺចូលក្នុងបន្ទប់ដើម្បីពិនិត្យ ហើយបន្ទាប់មក ពេទ្យបានយកម្រាមដៃលូក អ្នកជំងឺ ទាំងមិនមានពាក់ស្រោមដៃម្តង ហើយម្តងទៀតចំនួន៣លើក បណ្តាលឲ្យជនរងគ្រោះគិតថា ខាងគ្រូពេទ្យ ដូចជាគិតមិនល្អចំពោះខ្លួនហើយ ក៏យករឿងនិយាយប្រាប់ប្តី ទើបបង្កជម្លោះទាស់ពាក្យសំដីគ្នាបង្កការភ្ញាក់ផ្អើលតែម្តង ។
ជនរងគ្រោះបានបញ្ជាក់ថា គ្លីនិកឯកជនមួយនោះឲ្យពេទ្យស្តា មកពិនិត្យជំងឺ និងធ្វើខុសវិជ្ជាជីវៈ គ្មានក្រមសីធម៌ផងដែរ បើគ្រាន់តែឆ្លុះអេកូចាំបាច់អីមកប្រើម្រាមដៃ ដែលមិនពាក់ស្រោមលូកភេទអ្នកជំងឺទៅវិញ?
បន្ទាប់ពីមានរឿងភ្លាមៗ ខាងគ្រូពេទ្យក៏មិនបានចេញមកដោះស្រាយបញ្ហានោះទេ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបមានតំណាងខាងគ្លីនិកចេញមកបកស្រាយ ព្រមសងសំណងដល់ក្រុមគ្រួសារអ្នកជំងឺ និងសុំមិនឲ្យដាក់ពាក្យបណ្តឹងព្រមទាំងធានា ទទួលខុសត្រូវចំពោះជនរងគ្រោះរហូតដល់ថ្ងៃសម្រាលកូនទៀតផង ។
ក្រោយពេលកើតហេតុ ខាងគ្លីនិកព្រមទទួលកំហុស ហើយក៏យល់ព្រមបង់ជំងឺចិត្តដល់អ្នកជំងឺចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅ នឹងកន្លែង និងព្រមធានាព្យាបាលឲ្យជនរងគ្រោះមួយចប់ថែមទៀតផង ៕