(រាជធានីភ្នំពេញ)ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យនៅព្រឹកថ្ងៃទី ២៥ខែតុលាឆ្នាំ ២០២០ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០៥ គ្រួសារបានទទួលអំណោយពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន
តាមរយៈលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យព្រមទាំងអភិបាលរងមន្ត្រីរាជការចំណុះខណ្ឌមានជ័យនិងលោកឧកញ៉ា ថោងសារ៉ាត់ នឹងក្រុមការងារ UK Condoតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី
ក្នុងឱកាសនោះដែរលោក ពេជ្រកែវមុនី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចហ៊ុនសែននិងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ
នឹងត្រូវចេះថែរក្សាសុខភាពប្រយ័ត្នប្រយែងចំពោះក្មេងៗដែលអាចលង់ទឹកស្លាប់ដោយសារតែជំនន់ទឹកភ្លៀង
នឹងត្រូវវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានការកកស្ទះលូដោយសារតែសំរាមទាំងអស់នេះអាចប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋនារដូវជំនន់ទឹកភ្លៀងផងដែរ
ស្របពេលនោះដែរអំណោយត្រូវបានចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋទាំង ៥០៥ គ្រួសាររួមមានអង្ករ ១០គីឡូ មី១កេស ទឹកសុទ្ធ១កេសទឹកត្រី១ យួរថវិកាក្នុងមួយគ្រួសារ៤ម៉ឺនរៀល៕ពូឃ្លោក