(រាជធានីភ្នំពេញ)÷ អ្នកធ្វេីដំណេីរតាមផ្លូវ៣៧១ចំណុចស្ថានីយ៍បូមទឹកឃេីញករណីគ្រោះចរាចរណ៍រវាងរថយន្តហុីយ៉ាន់ដាយពណ៌សដឹកដែកពាក់ស្លាកលេខ ព្រះសីហនុ3A 7205 ទិសដៅពីលិចមកកេីតលុះមកដល់ចំណុចស្ថានីយ៍បូមទឹក៣៧១ក៏មានរថយន្តស៊េរីទំនេីបFord RAPTORពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BM 2356 ធ្វេីដំណេីរស្របគ្នាលុះមកដល់ចំណុចកេីតហេតុស្ថានភាពចរាចរណ៍មានការកកស្ទះចរាចរណ៍ ពេលនោះរថយន្តFord RAPTOR ក៏ឡេីងវ៉ាជែងស្តាំដៃរថយន្តដឹកដែកបណ្តាលឲ្យកៀបកញ្ចក់ខាងឆ្វេងនយ័រថយន្តFordស៊េរីទំនេីបបណ្តាលឲ្យបាក់កញ្ចក់ពេលនោះម្ចាស់រថយន្តFord RAPTORបានចុះមកទារសំណងពីរថយន្តដឹកដែកចំនួន3000ដុល្លារដោយសារតែអ្នកបេីកបររថយន្តដឹកដែកមិនមានលទ្ធភាពសងក៏សុំសម្រួលសងត្រឹមតែ២០០ដុល្លារដេីម្បីបញ្ចប់រឿង។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅផ្លូវ៣៧១សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០២០
អ្នកឃេីញហេតការណ៍នាំគ្នាយកដៃគោះទ្រូងស្ទេីរតែគ្រប់គ្នាចំពោះម្ចាស់រថយន្តស៊េរីទំនេីបមិនគួរណាបេីកវ៉ាជែងរថយន្តដឹកដែកខាងស្តាំដៃរបស់គេហេីយបែរជាទារសំណងពីគេទៅវិញនោះទេ
អ្នកបេីកបរគ្រប់រូបត្រូវតែយល់ដឹងនឹងគោរពច្បាប់ចរាចរណ៍ឲ្យបានស្មេីរភាពគ្នា៕អត្ថបទ+រូបភាព
ពូឃ្លោក