ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោកពិន តន នឹងលោក តេប វណ្ណា(ហៅអូនធំ)មានអំណាចមកពីឋានព្រះឥន្ធខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីទៅទៀតបង្ក្រាបហេីយហ៊ានបេីកលេងវិញយ៉ាងរំភេីយខ្លាំងក្លាជាងមុនទៅទៀត!

ខេត្ដរតនគីរី៖ ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅ ភូមិភ្នំធំ ឃុំយក្សឡោម ក្រុងបានលុងនៅចំណុចភ្នំយោល

នឹងនៅភូមិបឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការរំខាន និងខ្លាចរអាចំពោះអាជ្ញាធរ ឬ សមត្ថកិច្ចពាក់ព័ន្ធ ណាម្នាក់ឡើយ ដែលគេស្គាល់ម្ចាស់ជាភាគហ៊ុន ឈ្មោះ ពិន តននឹងឈ្មោះ តេប វណ្ណា  (ហៅអូនធំ)បើកលេងអស់រយៈពេលរាប់ខែមកហើយ មានឈ្មោះល្បីល្បាញពេញខេត្ដរតនគីរី ដែលមានមានអំណាចមកពីឋានព្រះឥន្ធខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ចខេត្ដរតនគីរីអាជ្ញាធរនឹងសមត្ថកិច្ចមិនហ៊ានប៉ះ។

បើតាមសម្តីក្រុមអ្នកញៀនល្បែង បានប្រាប់ឲ្យដឹងថា ទីតាំងបើកលេងល្បែងស៊ីសងខាងលើនេះ ដុះស្លែរទៅហេីយ រហូតបច្ចុប្បន្ននេះ គឺនៅដំណើរការជាធម្មតា ហើយក៏មានក្រុមអ្នកញៀនល្បែង ចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយ ក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលឯណ្ណោះ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ បានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេង ថែមទាំងហោរកញ្ច្រៀវ បង្កសម្លេងលឺខ្លាំង ៗផ្អេីលសត្វព្រៃ។ នេះបញ្ជាក់ឲ្យឃើញថា បង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅ ទើបមិនហ៊ានបង្ក្រាប។

ពលរដ្ឋក្នុងមូលដ្ឋាន កំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព ជាពិសេសនោះស្របពេលដែលប្រមុខរដ្ឋាភិបាលកំពុងតែដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតមិនឲ្យមានការប្រមូលផ្តុំនឹងជួបជុំដេីម្បីបង្កាកាពារខ្លាចក្រែងកេីតមានការរីករាលដាលជំងឺកូវីដ១៩ប៉ុន្តែអាជ្ញា
ធរខេត្តរតនគីរីហេតុអ្វីបានជាបណ្តែតបណ្តោយឲ្យទីតាំងនេះបេីកដំណេីរយ៉ាងរលូនដូច្នេះទៅវិញ?

ជាមួយគ្នានោះ ពលរដ្ឋបានស្នើរសុំដល់លោកអភិបាលក្រុងបានលុង លោកអធិការ ជាពិសេស ឯកឧត្ដមអភិបាលខេត្ដ  លោក ស្នងការនគរបាលខេត្តរតនគីរី មេត្តាជួយចុះទៅពិនិត្យ ឬចាត់វិធានការទៅលើទីតាំងល្បែងស៊ីសងសង្វៀនមាន់ជល់ មួយនេះផង ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បីសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ។

កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុចជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងករណីទីតាំងបើកលេងល្បែងខាងលើនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មាន CRN News មិនអាចសុំការបំភ្លឺ ពីលោកអធិការក្រុងបានលុងបានទេ នៅពេលនេះដោយទូរសព្ទ័មិនអាចទំនាក់ទំនងបាន។

ទោះជាយ៉ាងណា យើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ ២៤ម៉ោង លើ២៤ម៉ោងតែម្តង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com