ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សង្វៀនជល់មាន់ដុះស្លែរ របស់ តាប៊ុន និង ឈ្មោះ ហេង កំពុងដំណើរការយ៉ាងរលូននៅស្រុកព្រៃកប្បាស ក្នុងអន្តរកាល កូវីដ-១៩

ខេត្តតាកែវ៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ ថា សង្វៀនជល់មាន់ដុះស្លែរ របស់ តាប៊ុន និង ឈ្មោះ ហេង កំពុងដំណើរការយ៉ាងរលូននៅស្រុកព្រៃកប្បាស ក្នុងអន្តរកាលនៃការទប់ស្កាត់ ជំងឺកូវីដ-១៩ ។

ក្រឡេកមើលចំណាត់ការរបស់សមត្ថកិច្ច វិញ នៅពុំទាន់ឃើញមានការបង្ក្រាបនៅឡើយទេ ដោយមិនដឹងមូលហេតុ អ្វីឡើយ ។

ដោយសារតែពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាប នេះ ទើបប្រជាពលរដ្ឋ បានអោយដឹងថា សង្វៀនជល់មាន់ បង្កប់បៀរអាប៉ោងដ៏ល្បីល្បាញរបស់តាប៊ុន និង ឈ្មោះ ហេង បើកលេងយ៉ាងគគ្រឹកគគ្រេង ស៊ីសងចាញ់ឈ្នះរាប់លានរៀលស្ទើររាល់ថ្ងៃ តែបែរជាលោកអធិការស្រុកព្រៃកប្បាស មិនឃើញចុះបង្ក្រាបសោះ ។

ពលរដ្ឋ ដដែល បានដាក់ការសង្ស័យថា ការមិនទាន់ឃើញចុះបង្ក្រាប នេះ សង្ស័យមានមូលហេតុ អ្វីផ្សេង នៅពីក្រោយខ្នងហើយមិនដឹង ។

ចំណុចពិសេសមួយទៀត ត្រូវបាន ប្រជាពលរដ្ឋដឹងរឿងច្បាស់ អះអាងថា សង្វៀនជល់មាន់បង្កប់បៀរអាប៉ោង នេះ បើកលេងចល័តក្នុងស្រុកព្រៃកប្បាស ជួនកាល លេងនៅជិតវត្តចារ ឃុំចារ ឬ បើកលេងនៅអាការឈូក ឃុំស្នោរ ពេលខ្លះមកលេងនៅភូមិកាចិល ឃុំកំពង់លាវ ឬ ជួនកាលលេងនៅឃុំបាអង្កាម និង ឃុំផ្សារជ្រៃ ។

ប្រភពព័ត៌មាន ដដែលបន្តថា ម្ចាស់សង្វៀនជល់មាន់ខាងលើនេះ សង្ស័យជាខ្សែស្រឡាយលោកអធិការ ទេដឹង បានជាល្បែងទាំងនេះ បើកលេងបានយ៉ាងរលូនដោយគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឋាន នោះឡើយ ហើយលេងបានស្ទើររាល់ថ្ងៃក្នុងមួយថ្ងៃៗជល់ចាប់ពី១០គូរឡើងហើយចាញ់ឈ្នះពី១០លានទៅ២០លានរៀល ឯណោះ ។

ទន្ទឹមនឹងការបើកអោយមានលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង នេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ដោយកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ តែងតែមានអំពើចោរកម្មលួចទូកម៉ាស៊ីន កាណូត លួចកាច់ករ យកម៉ូតូនិងគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ពួកគាត់ជាហូរហែរ ព្រមទាំងកើតអំពើហិង្សា ក្នុងគ្រួសារ ហេីយពេលខ្លះទៀត មានការវាយតប់កាប់ចាក់គ្នាក្នុងវង់ល្បែងនោះ តែម្តង ។

ចំពោះបញ្ហានេះ ទាំងអស់នេះ ប្រជាពលរដ្ឋ បានសំណូមពរអោយលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ព្រមទាំងលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស មេត្តាមានវិធានការបង្ក្រាបផង ដើម្បីសេចក្តីសុខក្នុងមូលដ្ឋាន និង ចូលរួមការប្រមូលផ្តុំគ្នាច្រើន ក្នុងអន្តរកាលនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ ៕ប្រភពពី÷ឆាយនាថ

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com