រាជធានីភ្នំពេញ÷ទីតាំងហ្គេមបាញ់ត្រីដុះស្លែរបស់យាយ គង់ ពិតជាមានឥទ្ធិពលក្នុងខណ្ឌដូនពេញ ក្រោយអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកពិនិត្យនិងបង្ក្រាបបិទបានពីរថ្ងៃបើកដំណើរការវិញយ៉ាងរលូនដូចដើម ទីតាំងហ្គេមបាញ់ត្រីរបស់យាយ គង់ ទាំង២នេះដែលស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបំរើសេវាល្បែងស៊ីសងដល់ អតិថិជនដែលជាក្រុមអ្នកញៀនល្បែង មកពីគ្រប់មជ្ឈដ្ឋាន ដោយពុំខ្លាចចំណាត់ការពីសំណាក់អាជ្ញាធរនោះឡើយ។
តាម ប្រភពច្បាស់ការណ៍ បានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំង២កន្លែងខាងលេីនេះត្រូវបានអាជ្ញាធរចុះបង្ក្រាបបានតែមួយពព្រិចភ្នែកហើយក៏បើកដំណើរការហើយយ៉ាងរលូនវិញទទួលក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។
ប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញបានរិះគន់ថាចំណាត់ការរបស់លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមទាំងលោកវរសេនីយ៍ឯក ទៀង ចន្ទ័សា អធិការនគរបាលខណ្ឌចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់របស់យាយ គង់ ខាងលើនេះបានតែល្អមើលតែប៉ុណ្ណោះគឺបិទហើយបើកឡើងវិញដូចលែងបិទពួន៕