ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លោកគ្រូបង្វឹកលោតឆ័ត្រយោងលោតខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់បាត់បង់ជីវិត
រាជធានីភ្នំពេញ ៖ លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់ មុននេះបន្តិច នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ។

ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

មូលហេតុ នៃការធ្លាក់នេះ គឺ ដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបធ្លាក់មកដីតែម្តង ។

គណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» ថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»។

ហ្វេសប៊ុកមួយទៀតឈ្មោះ សឹង្ហ ជ័យ» ថ្លែងថា «ក្នុងនាមជាសមាជិកទ័ពឆត្រយោងជំនាន់ទី២៣ សូមចូលរួមសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ លោកគ្រូ លឹម សាយ ដែលបានពលីក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) នេះគឺជាការបាត់បង់នូវធនធាន ការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកគ្រូ ទៅកាន់សុគតិភព៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com