(កណ្តាល)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅចំណុចបន្ទប់លេខ A101 ផ្ទះសំណាក់យីហោ (សុខា សម្បត្តិ) ផ្លូវ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
ស្ត្រីម្នាក់បានពុលបែកពពុះមាត់ស្លាប់ នៅក្នុងផ្ទះសំណាក់! ខណៈដៃគូរខាងប្រុស បានរបួសកំពុងជួយសង្គ្រោះ! បន្ទាប់ពីពួកគេបាននាំគ្នាលេបថ្នាំជាច្រើនគ្រាប់ ដើម្បីប៉ងសម្លាប់ខ្លួនជាមួយគ្នា,,,!។
ជនរងគ្រោះឈ្មោះ មួន ស្រីនឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិឱម៉ាល ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វត្ថុតាងនៅកន្លែងកើតហេតុមាន៖ សំបកថ្នាំ TRAUIC ប្រើអស់ចំនួន៤បន្ទះ, សំបកប្រអប់២ និងសំបកថ្នាំ Laroxyl មាន១បន្ទះ ប្រើអស់៣០គ្រាប់ MIRAL GINE អស់១៨គ្រាប់ TRAVIC អស់៣៩គ្រាប់ ។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៤រសៀល ។
ឈ្មោះ ជួន កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានមកមើលភ្ញៀវនៅផ្ទះសំណាក់ខាងលើ ។
ដោយសារដល់ម៉ោងសំអាតបន្ទប់ និងដល់ម៉ោងដើម្បីឲ្យភ្ញៀវបង់លុយ។
ក៏បានទៅគោះទ្វារបន្ទប់លេខ A101 តែភ្ញៀវមិនព្រម បើកក៏យកសោរបន្ទប់មកចាក់ ។
ហើយឃើញភ្ញៀវខាងប្រុសឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ បានដើរចុះដើរឡើងៗក្នុងបន្ទប់ ទើបសួរនាំ តែមិននិយាយស្តីអ្វីទេ,,,! ។
បន្ទាប់មកដោយមានការសង្ស័យ បានហៅបុគ្គលិកផ្សេងទៀតមកជួយមើល ស្រាប់តែឃើញជនរងគ្រោះឈ្មោះ មួន ស្រីនឿន ដេកបែកពពុះមាត់នៅលើពូក ស្លាប់ រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ ។
នៅដំបូងជនរងគ្រោះបានចូលមកសម្រាកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ។ លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៩ ទើបបានដឹងហេតុការណ៍នេះកើតឡើងថា មានអ្នកស្លាប់នៅបន្ទប់ផ្ទះសំណាក់ បន្ទប់លេខA101 តែម្តង!! ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល និងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ និងគ្រូពេទ្យអនុមន្ទីរពេទ្យជ័យជំនះ បានធ្វើសន្និដ្ឋានថា៖ ជនរងគ្រោះពិតជាបានស្លាប់ ដោយសារការប្រើប្រាស់ថ្នាំហួសកំណត់ ក្នុងគោលបំណងធ្វើអត្តឃាត ។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណយតាមប្រពៃណីនៅស្រុកកំណើត ។ ដោយឡែកដៃគូរខាងប្រុស ឈ្មោះ យ៉ែម នៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ស្រុកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ៕