(ភ្នំពេញ ) កាលពីថ្ងៃទី ០៤ ខែមីនាឆ្នាំ ២០២១ លោកស្រីទ្រីដាណា បានធ្វើការ live ផ្សាយបន្តផ្ទាល់តាមរយៈ page របស់អ្នកស្រីផ្ទាល់(ទ្រី ដាណា Dana Dry) បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ធ្វើការចាប់ខ្លួនស្ត្រី ដែលមានឈ្មោះសំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បុខរបរ
អ្នកមើលថែកូនរបស់លោកស្រី ជនរងគ្រោះស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយម្តងចំនួន12000$(មួយម៉ឺនពីពាន់ដុល្លា)របស់លោកស្រីទ្រីដាណានោះទេ? គឺលោកស្រីទ្រីដាណា បានបញ្ជាក់យ៉ាងច្បាស់ផងដែរនៅក្នុងការឡាយវីដេអូ នៅយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១នោះ ក៏មានអ្នក comment តេះដៀល ជេ ទៅលើស្ត្រី ដែលជាជនសង្ស័យរាប់រយនាក់ផងដែរ ។
លោកស្រីទ្រីដាណា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា÷ ស្ត្រីខាងលើដែលបានលួចលុយរបស់លោក ស្រី គឺលួចម្ដងសុទ្ធតែ20000$(ពីរម៉ឺនដុល្លា)ឡើង ហើយទឹកប្រាក់ដែលលួចនោះ សរុបទៅគឺ អស់ច្រើនជាង 32000$ (ម៉ឺនពីរពាន់ដុល្លារ)ទៅទៀត ក្នុងនោះផងដែរលោកស្រីពិតជាមានការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ស្ត្រីខាងលើដែលបានលួចលុយរបស់គាត់ ហើយបើតាមសម្ដីរបស់អ្នកស្រីទ្រីដាណា បានបន្ថែមទៀតផងដែរថាពិតជាមានការអាណិតអាសូរយ៉ាងខ្លាំងចំពោះកូនប្រុសរបស់គាត់ដែលមានម៉ែដោះ មើលថែកូនរបស់គាត់ដោយមិនមានភាពស្មោះត្រង់ ហើយអ្នកស្រីទ្រីដាណាបានបន្តថា នៅពេលដែលបុគ្គលម៉ែដោះមួយណាមកមើលថែកូនរបស់គាត់ លោកស្រីតែងតែមានការយកចិត្តទុកដាក់បំផុត ដូចជាការផ្ដល់ជូននូវប្រាក់បៀវត្សន៍សមរម្យ មានប្រាក់ឧបត្ថម្ភបន្ថែមរាល់ខែបុណ្យទានម្ដងៗមិនដែលខាន ។
រីឯស្ត្រីបុគ្គលខាងលើនេះ ក៏បានខ្ចីប្រាក់លោកស្រីជាង 2000$ ពាន់ដុល្លារដោយលោកស្រីទ្រីដាណាព្រមឲ្យខ្ចីដោយមិនមានធ្ងន់មាត់សូម្បីតែបន្តិច បន្ទាប់ពីលោកស្រីមានការ បាត់លុយក្នុងកាបូបជាញឹកញយពេកលោកស្រីក៏មានការតាមដានទៅលើស្ត្រីដែលជាជនសង្ស័យខាងលើ ឃើញស្ត្រីរូបនេះមានការទូរស័ព្ទហៅបងប្អូនឱ្យមកយកលុយនៅគៀនជិតហ្គារ៉ាសសាំងមួយកន្លែងក្បែរហាងពេជ្រ លោកស្រី ម្តងៗសុទ្ធតែរាប់ពាន់ដុល្លា ហើយបើតាមរបាយការណ៍របស់ភ្នាក់ងារ wing វេរលុយ ដែលលោកស្រីទទួលបានគឺវេម្ដងៗសុទ្ធតែ1000$(មួយពាន់ដុល្លារ)ទៅ 2000$( ពីរពាន់ដុល្លារ) ។
លោកស្រី ទ្រីដាណា តែងតែមានចិត្តធម៌សន្តោសប្រណីទៅដល់អ្នកក្រីក្រ រាប់ភ្លេចនោះ បានពោលពាក្យថា បើសិនជាការលួចត្រឹមតែបួនប្រាំពាន់ដុល្លារនោះវាមិនមានបញ្ហាអ្វីទេ លោកស្រីគ្រាន់តែបញ្ឈប់ពីការងារទៅបានហើយ មិនមានការប្តឹងផ្តល់អីទេ ? តែស្ត្រីខាងលើនេះលួចយកទៅធ្វើសេដ្ឋីតែម្ដង អញ្ចឹងបានជាលោកស្រីមិនមានការលើកលែងអោយបាន ។
លោកស្រី ទ្រី ដាណាសូមកោតសរសើរនឹងអគុណ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រោមកាដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការយកចិត្តទុកដាក់ការពារទៅលើបងប្អូនប្រជាពលរដ្ឋ រាល់មានបញ្ហាបទល្មើសផ្សេងៗកើតឡើង ក្នុងសង្កម សូមជូនពរគាត់ សូមជៀសឲ្យផុតពីជម្ងឺ 19 នឹងបានជួបប្រទះតែពុទ្ធពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមអគុណ