ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពិតជាថ្លើមធំមែន ចែទ្រាហ៊ានបើកលេងល្បែងស៊ីសង សង្កាត់ទូលទំពូង២ផ្លូវលេខ៤៣០ មិនខ្លាចពីការឆ្លងជំងឺកូវីដ១៩សោះ!

រាជធានីភ្នំពេញ: ទីតាំងបនល្បែងដ៏ធំមួយ កំពុងបើកលួចដំណើរការយ៉ាងស្ងាត់ស្ងៀមនៅលើផ្ទះលក់ផ្លែឈើ លក់បាយ យីហោ”នគររាជ” ឬ”នគររាជផ្សារខ្មែរ ជាប់របងសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ ស្ថិតក្នុងសង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីអ្នកញៀនល្បែងនៅទីនោះបញ្ជាក់ថាមេ វង់ល្បែង ឈ្មោះ(ចែទ្រា បើកលេង(អ៊ុងឌូ)ចាក់ម្តងចាប់ពី១០មុឺនរៀលឡើងទៅ ចាញ់-ឈ្នះរាប់ពាន់ រាប់មុឺនដុល្លារក្នុង១ថ្ងៃ ហើយប្រមូលមនុស្សដ៏ច្រើនកុះកុញ ដែលមិនគោរពតាមការណែនាំពីក្រសួងសុខាភិបាល ពីបញ្ហាគម្លាត ការពារខ្លួន និងជំងឺកូវីដ-១៩នោះឡើយ។

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកថាខ្ញុំអរគុណចំពោះការផ្តល់ដំណឹងនេះ ខណ:ការបើកបនល្បែង ជាអំពើល្មើសច្បាប់ ខ្ញុំត្រូវចាត់ចែងជំនាញសំងាត់ស្រាវក្នុងរឿងនេះ ដើម្បីបង្ក្រាបលុបបំបាត់។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល លោកបញ្ជាក់ថា, កំពុងជាប់រវល់នៅកន្លែងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩។

ដោយឡែកលោក អ៊ុក សាវឿន នាយប៉ុស្តិ៍នគរបាលទូលទំពូង២ បានអោយដឹងថាតាមទូរស័ព្ទនៅថ្ងៃត្រង់ថ្ងៃទី៥ខែមីនា ឆ្នាំ២០២១ថា លោកមិនបានដឹងអំពីបនល្បែងសុីសងមួយកន្លែងនេះនៅឡើយទេគាត់ថានារសៀលនេះខាងខណ្ឌគេចុះមកបើខាងខណ្ឌចុះមកមែននិងគាត់សហការជាមួយរឿងថាបង់នោះគាត់អត់ដឹងអីទេ។

បើទោះបីយាងណាក៏ដោយក្រុមអ្នកលែងលើកឡើងថា ប្រហែលជាពិបាកបង្ក្រាបបន្តិចហើយព្រោះម្ចាស់វង់ល្បែង(ចែទ្រា) បានបង់លុយអោយសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចខាងលើអស់ហើយ សម្រាប់ជាឆ្នាំងបាយយូរពួកគាត់នោះ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com