ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អាងខ្លួនជាមន្ត្រីយោធា! ​បើករថយន្តគៀររបងផ្ទះពលរដ្ឋរួច ចង់បង្កហិង្សាដាក់ក្រុមអ្នកសារព័ត៌មានទៀត

ភ្នំពេញ​៖​ មន្ត្រីយោធា​ម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តមួយគ្រឿងម៉ាកCRVទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង តែមិនឈប់ដោះស្រាយជាមួយម្ចាស់ផ្ទះទេ បែរជាព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់ឃាត់បានមកវិញ​ បម្រុងបង្កហិង្សាដាក់អ្នកសារព័ត៌មានបន្ថែមទៀត។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ចំណុចមុខផ្ទះលេខ៨១Aផ្លូវលេខ៣C ស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរសជាមន្ត្រីយោធាម្នាក់បើករថយន្តម៉ាក CRVមួយគ្រឿង​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2H-3920 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចក្បែររបងសាលាបារាំង ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅប៉ះនឹងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតបន្តិចបន្តួច តែបើកបររថយន្តបង្កព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ដេញតាមឃាត់បាន​ ស្រាប់តែមន្ត្រីយោធារូបនោះបញ្ចេញសកម្មភាពច្រងេងច្រងាងបម្រុងបង្កហិង្សាដាក់ក្រុមអ្នកសារព័ត៌មាន ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការសួរនាំ រួចបានយករថយន្ត និងមន្ត្រីយោធារូបនោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសួរនាំ និងឱ្យធ្វើកិច្ចសន្យារួច ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com