ភ្នំពេញ.សាឡង់បូមខ្សាច់រំខានការរស់នៅរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃហេីយនៅមិនឆ្ងាយពីសាលាសង្កាត់ចាក់អង្រែលេីនោះទេ។
ប្រជាពលរដ្ឋបានបញ្ជាក់ថាទីតាំងបូមខ្សាច់នេះ
នៅខាងក្រោយកវត្តចាក់អង្រែលេី ស្ថិតនៅភូមិ
ព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជយ័
រាជធានីភ្នំពេញ។
ពួកគាត់បានអះអាងបន្ថែមទៀតថា មិនដែលឃេីញអាជ្ញាធរមូលដ្ឋានមកហាមឃាតសាឡង់បូមខ្សាច់ម្តងណាឡេីយ
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗទីតាំងបូមខ្សាច់មានការសង្សយ័ថាអាជ្ញាធរថ្នាក់ក្រោម
រហូតដល់ថ្នាក់ខណ្ឌប្រហែលជាត្រូវដងត្រូវផ្លែរគ្នាហេីយទៅ?បានជាមិនមានចំណាត់អ្វីទាល់តែសោះជូនពួកគាត់?
ពួកគាត់មិនដឹងទីពឹងអ្នកណាបេីរាយការណ៍ទៅអាជ្ញាធរស្ងាត់ជ្រៀបដូចចោរលួចសេះអញ្ចឹង
គាត់បានមកទំនាក់ទំនងមកអង្គភាពសារព័ត៌មានcrn newsអោយជួយផ្សបផ្សាយ
ក្រែងបានដំណឹងនេះជ្រួតជ្រាបដល់សម្តេចតេជោនាយករដ្ឌមន្រ្តីជួយចាត់វិធានការជួនពួកគាត់! ដេីម្បីអោយគាត់បានរស់សុខស្រួលផងបេីសង្ឃឹមលេីមូលដ្ឋានចប់បាត់ទៅហេីយ៕៦.៩.២០១៩ អត្ថបទ÷លោកប៉ក់ចំរ៉ុង