ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយទឹកសុទ្ធចំនួន ២,០០០កេស និងថវិកា៥០០០$ ពីលោក កែវ សូថា តំណាងអោយលោកឧកញ៉ា អ៊ឹង ប៊ុនហូវ អគ្គនាយកក្រុមហ៊ុនអាយអិនជី holdings co.ltd ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ២០២១ ក្រោមប្រធានបទ(ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីត-១៩ និងកសាងភាពធន់របស់សង្គមជាតិ)។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះ លោកឧកញ្ញា ដែលមានសទ្ធាជ្រះថ្លាបរិច្ចាកនូវថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាពេលនេះ ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះឱ្យមានតម្លាភាព ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌ស
0
លោកឧកញ៉ា អ៊ឹង ប៊ុនហូវ នាំយកអំណោយទឹកសុទ្ធ និងថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម