ភ្នំពេញ៖ លោក ប៊ុន រឿនប្រុសស្អាតជ្រោយចង្វារ ដែរមហាជនជាច្រើនទទួលស្គាល់ថាជាមនុស្សដែលមានប្រជាប្រិយភាពក្នុងកិច្ចការងារសង្គមចុះជួយយកអំណោយសប្បរសធម៌ចែកជូនគ្រប់បណ្តាខេត្តក្រុង។
លោក ប៊ុន រឿនប្រុសស្អាតជ្រោយចង្វារគឺជាមនុស្សចូលចិត្តដើរជួយសង្គ្រោះដល់ជនដែលមានជីវភាពទីទាល់ក្រ ។
ជារឿយៗលោក ប៊ុន រឿន តែងតែនាំនៅថវិការសប្បរសជនជួយដល់កីឡាករដែលជួបនៅបញ្ហាខ្វះខាត ជាពិសេសលោកមិនដែលប្រកាន់នៅនិន្នាការនយោបាយពូជសាសន៍ឬសាសនាអ្វីឡើយឲ្យតែបងប្អូនប្រជាជនរស់នៅក្នុងទឹកដីខ្មែរលោកតែងតែជួយ ពាំនាំនូវថវិការសម្ភារៈបរិភោគចុះទៅជួយដល់អ្នកដែលមានជីវភាពខ្វះខាតដោយជួបនៅគ្រោះធម្មជាតិទឹកជំនន់ឬក៍អគ្គីភ័យជាដើម(ល)។
មួយរយះចុងក្រោយនេះលោក ប៊ុន រឿន ក៍មានការគាំទ្រពីមហាជនយ៉ាងខ្លាំង អ្វីដែលគួឲ្យភ្ងាក់ផ្អើលថែមទៀតនោះគឺលោកទទួលបានការកោតសសើរពីសំណាក់ថ្នាក់ដឹកនាំកំពូលៗផងដែរ។
តែថ្មីៗនេះស្រាប់តែមានគណនេយ្យហ្វេសបុកមួយបានសសេរសារនិងមានការចែករំលែកតៗគ្នាថាលោក ប៊ុន រឿន គឺជាឃាតករសុីឈ្នួលសម្លាប់មនុស្សទៅវិញ។
គណនេយ្យហ្វេសបុកឈ្មោះ Um Sam An Page អ៊ុំ សំអាន បានសសេរថា នេះជាមុខជនសង្ស័យ ដែលបានវាយចៅសង្កាត់កោះដាច់លោក សុិន បូណា អោយបាក់ដៃកាលពីម្សិលមិញ
ជនសង្ស័យនេះឈ្មោះ ប៊ុន រឿន ជាសមាជិកក្រុមព្រឹក្សាខណ្ឌជ្រោយចង្វារ ។
ក្រោយពីមានការចោតប្រកាន់លោក ប៊ុន រឿន ក៍បានចេញមុខបកស្រាយថាលោក មិនដែលមានគំណិតចង់ធ្វើបាបមនុស្សណាម្នាក់ឡើយហើយការចោទប្រកាន់ដែលមិនមានមូលដ្ឋានច្បាស់លាស់រួចហើយយករូបថតខ្ញុំទៅគូសរង្វង់មូលរួចសសេរថាខ្ញុំជាឃាតករដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំនិងក្រុមគ្រួសារយ៉ាងខ្លាំង ខ្ញុំសូមច្រានចោលទាំងស្រុងនៅព័ត៌មានមិនពិត។
លោក ប៊ុន រឿន បានបន្តថាខ្ញុំស្នើសំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេតា្តបើកការស្រាវជ្រាវវែករកមុខជនដៃដល់ដែលមានបំណងមិនល្អលើលោក សុិន បូណា ចៅសង្កាត់កោះដាច់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយទាល់តែបាន។
ចំណែកម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ Um Sam An Page អ៊ុំ សំអាន និងគណនេយ្យដ៍ទៃផ្សេងទៀតត្រូវតែធ្វើការបកស្រាយជាបន្ទាន់កំតែស្កតាមគេជៀសវៀងមានបញ្ហាប្រឈមជំពោះមុខច្បាប់។ លោក ប៊ុន រឿន បានបន្តទៀតថាបុក្គលមួយជំនួនដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិមិនចោលចរិក្ខចូលចិត្តលាបពណ៌អ្នកដទៃបង្ករបញ្ហាធ្វើឲ្យចលាចលបំពុលសង្គម នេះមិនទាន់បានធ្វើការងារធំឬកាន់អំណាចផង បើសិនជាបានកាន់អំណាចវិញមិនដឹងជាដើរលាបពណ៌បង្ករបញ្ហាដល់កម្រិតណានោះទេ។
ចេញផ្សាយថ្ងៃទី២៧,០៩,២០១៩