ព្រះសីហនុ ÷ តាមប្រភពពី ប្រជាពលរដ្ឋ នឹងព័ត៌មានក្នុងស្រុក បានចុះផ្សាយ កន្លងមកថា ម្ចាស់សង្វៀន បញ្ជាល់ មាន់ ឈ្មោះ អាបារាំង ម្នាក់ទៀត ឈ្មោះជន ទោ ដែលជាអ្នកកាងល្បែងជល់មាន់ និងអាប៉ោង ប្រចាំភូមិអូរ៥ បានអះអាង នៅចំពោះមុខភ្ញៀវ ចូលមកលេងល្បែងថា ខ្លួនបានរត់ការទៅ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់អស់ហេីយ គ្មានពីណាហ៊ាន មកប៉ះពាល់នោះទេ។
ប្រភពបន្តទៀតថា សង្វៀន បញ្ជាល់ មាន់ មួយកន្លែង បើកលេងយ៉ាង គគ្រឹកគគ្រេង រៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុច ភូមិអូរ៥ សង្កាត់លេខ ៤ខេត្តព្រះសីហនុ គ្មានសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងមូលដ្ឋាន មានវិធានការណ៏ចុះបង្រ្កាប ដល់ក្រុមអ្នកញៀនល្បែង នៅឡេីយទេ ឬមួយអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុសម្ងំ ទទួលបានផលប្រយោជន៍ ពីម្ចាស់បនល្បែងនោះ ជាថ្នូរមិនបង្រ្កាប ទុក្ខអោយបេីកលេង តាមអំពេីចិត្ត។
ទោះបីសម័យ កូវីដ១៩ នេះផ្ទុះយ៉ាងខ្លាំង ឆ្លងរាលដាល យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ លោកខំប្រឹងប្រែង យកចិត្តទុក្ខដាក់ ធ្វើការទប់ស្កាត់ នៅជំងឺដ៏កាចសាហាវ មួយនេះ និងបានបិទគ្រប់ បណ្តាលខេត្ត ក្រុង ទាំងអស់ មិនអោយមាន ការជួបជុំគ្នា នឹងក្លឹបកំសាន្ត កាស៊ីណូ ឬកន្លែងកាហ្វេ អីុនធើណែត ខារ៉ាអូខេ ប៉ុន្តែអាជ្ញាធរ ក្នុងសង្កាត់ ៤ ខេត្តព្រះសីហនុ នៅតែបណ្ដោយ ឲ្យមានសង្វៀនជល់មាន់ និងអាប៉ោងលេង យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើត សមត្ថកិច្ចនៅក្នុងមូលដ្ឋាន សង្កាត់ ៤ ខេត្តព្រះសីហនុនោះទេ។
ប្រជាពលរដ្ឋ ទទូចសណូម ពរដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងលោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់មន្រ្តីក្រោមឱវាទ ត្រួតពិនិត្យ បនល្បែងបញ្ជាល់មាន់ របស់ឈ្មោះបារាំង នឹងឈ្មោះជន ទោ ផង ដែលលេងរាល់ថ្ងៃនៅចំនុចខាងលេី ដេីម្បីចូលរួមទប់ស្កាត់ជំងឺ កូវីដ១៩ កំពុងឆ្លងរីករាលដាលតាមសហគមន៍ ២០គុម្ភះជាបន្ទាន់ ។