ខេត្តកំពង់ចាម÷ កាលពីវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 មានករណីហិង្សាវ៉ៃកញ្ចក់រថយន្តអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ខ្ទេចអស់នៅចំណុចច្រកចូលសៃវៀនបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅភូមិឈេីទាលឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងក្រោយរោងចក្រវ៉ាឡុង
តាមប្រភពអ្នកសារព័ត៌មានរងគ្រោះបានបញ្ជាក់ប្រាប់មកអង្គភាពយើងខ្ញុំថានៅមុនពេលកើតហេតុលោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថានៅទីតាំងខាងលើនេះមានលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចការរីករាលដាលជំងឺខូវីដ19 នោះទេ។
នៅពេលដែលទទួលប្រភពព័ត៌មានដូច្នេះលោកបានបើករថយន្តម៉ាកលុច្សស៊ីសពណ៌ស្លែមួយគ្រឿងមានគ្នា៣នាក់ដែលពាក់ស្លាកលេខ ភ្នំពេញ 2S 9688
ចូលទៅទីតាំងកំពុងតែជល់មាន់នោះក៏ស្រាប់តែមានមនុស្សពីរបីនាក់បានយកម៉ូតូមកដាក់ខាងមុខរថយន្តរបស់លោកហើយបានបើកទ្វាររថយន្តរបស់លោកសួរនាំនិងបានបិទទ្វាររថយន្តរបស់លោករួចហើយក៏បានជេរបញ្ចោរមកលើអ្នកសារព័ត៌មានយ៉ាងចាស់ដៃមិនតែប៉ុណ្ណោះថែមទាំងយកដំបងវ៉ៃទៅលើរថយន្តរបស់លោកបណ្ដាលឱ្យបែកកញ្ចក់ចំហៀងខាងក្រោយសងខាងខ្ទេចអស់តែម្ដង
ឃើញសកម្មភាពយ៉ាងព្រៃផ្សៃដូច្នេះរូបលោកក៏បានបេីករថយន្តសំដៅទៅកងរាជអាវុធហត្ថស្រុកជើងព្រៃដើម្បីឲ្យអាវុធហត្ថឲ្យជួយអន្តរាគមន៍
ពេលទៅដល់កងរាជអាវុធហត្ថស្រុកជើងព្រៃហាក់ធ្វើព្រងើយមិនយកចិត្តទុកដាក់ជួយអន្តរាគមន៍នោះទេ។
រូបលោកបានបន្ថែមទៀតថាពេលឃើញអាវុធហត្ថមិនជួយអន្តរាគមន៍ដល់រូបគាត់ៗក៏បានទៅកាន់អធិការស្រុកជើងព្រៃដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ប៉ុន្តែដល់អធិការស្រុកជើងព្រៃមន្ត្រីនគរបាលនោះបង្វែរសាច់រឿងជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ
ឃើញសកម្មភាពទាំងកងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋានគរបាលស្រុកជើងព្រៃធ្វើយ៉ាងដូច្នេះរូបលោកក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម
អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមដើម្បីឲ្យឯកឧត្តមជួយដល់រូបគាត់នៅពេលដែលឯកឧត្តមបានទទួលព័ត៌មាននេះភ្លាមឯកឧត្តមអភិបាលខេត្តបានបញ្ជាមកអភិបាលស្រុកជើងព្រៃឲ្យមានចំណាត់ការដោះស្រាយជូនរូបលោក
ពេលនោះអភិបាលស្រុកជើងព្រៃបានអញ្ជើញបងប្អូនអ្នកសារព័ត៌មានដែលរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីសម្របសម្រួល ពេលនោះសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីដោះស្រាយនោះទេ
ក៏លេចមុខអធិការរងស្រុកជើងព្រៃម្នាក់ឈ្មោះ កាំងគឹមហុង មកសម្របសម្រួលជាមួយបងប្អូនអ្នកសរព័ត៌មានរងគ្រោះ
ក្រោយការសម្របសម្រួលលោកអធិការងម្នាក់នោះក៏បានចេញថ្លៃសំណងខូចខាតរថយន្តទៅលើបងប្អូនអ្នកសារព័ត៌មានចំនួន 500 ដុល្លារដើម្បីបញ្ចប់សាច់រឿង
ប្រជាពលរដ្ឋមានការសង្ស័យថាទីតាំងកន្លែងជល់មាន់មួយនេះអាចពាក់ព័ន្ធទៅនឹងអធិការងឈ្មោះ កាំងគឹមហុង ក៏ដូចជាកងរាជអាវុធហត្ថស្រុកជើងព្រៃបានជាមិនចេញមុខជួយដោះស្រាយដល់ពួកគាត់
ម្យ៉ាងទៀតពេលដែលសម្របសម្រួលគ្នាសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីសម្របសម្រួលនោះទេ
បេីតាមប្រភពបានបន្ថែមទៀតថាជនសង្សយ័មួយក្រុមនេះតែងតែប្រេីប្រាស់ហឹង្សាជាញឹកជាញាប់ណាស់មកលេីអ្នកសារព័ត៌មានពេលខ្លះដេញកាប់អ្នកសារព័ត៌មានថែមទៀតផងឲ្យតែអ្នកណាហ៊ានចូលទៅថតនៅទីតាំងសង្វៀនបញ្ជល់មាន់នោះប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាពុំមានចំណាត់ការទាល់តែសោះ។
ពលរដ្ឋបានដាក់ជាចម្ងល់ថាហេតុអ្វីលោកអធិការរងស្រុកជើងព្រៃម្នាក់នោះចេញមុខមកដោះស្រាយជំនួសទៅវិញតើលោកអធិការរងម្នាក់នោះអាចពាក់ព័ន្ធទៅនឹងម្ចាស់សង្វៀនជល់មាន់មួយកន្លែងនោះដែរឬទេ?
ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម
អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមមេត្តាបង្ក្រាបបិទទីតាំងបញ្ជល់មាន់មួយកន្លែងនេះផងដើម្បីទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែរីករាលដាលជាសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបីកុំបីការពារឱ្យមានប្រសិទ្ធភាពខ្ពស់ទាន។ពូឃ្លោក