(កំពង់ចាម)៖ ទីតាំង លេងល្បែងសុីសង ជួបជុំ បំពានអនុសាសន៍របស់ប្រមុខថ្នាក់ដឹងនាំ ស្ថិតនៅភូមិទីបួន សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅតែមានការជួបជុំមិនខ្លាចឆ្លងកូវីដ-១៩ ទ្បេីយ។
ប្រភពពត៌មានប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងើេងល្បែងឈ្មោះ លី ជូ បេីកលេងបុកប៊ីយ៊ែ និង លេងឆ្នោតគីណូទ្បូតូមហាលាភដែលចេញ ០៣នាទីម្តង លេងយ៉ាងអនាធិបតេយ្យ គ្មានរំខានដល់សមត្ថកិច្ចនិង គ្មានលួសថ្ងៃណាឡើយប្រជាពលរដ្ឋរស់នៅជិតទីតាំងបានខ្សឹបប្រាប់អ្នកសារព័ត៌មានថាលោក ប៉ុណ្ណា មកចាស់ទីតាំង បានជួលឲ្យ ឈ្មោះផល ចាន់សូឡី ។
ប្រជាពលរដ្ឋបានស្នេីរឲ្យសារពត៌មានជួយផ្សព្វផ្សាយដេីម្បីជូនដំណឹងទៅដល់ថ្នាក់លេីប្រានជ្រាន ទីតាំងនេះដែរគឺបើកលេងរាល់ថ្ងៃមិនដែលខានថ្ងៃណាឡើយ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនេះកំពុងតែភ័យខ្លាចជំងឺកូវីដ19 ដែលកំពុងរាតត្បាតផង ហើយកំពុងតែព្រួយបារម្ភបញ្ហាជំងឺកូវីដ19យ៉ាងខ្លាំង។
លោកប៉ុណ្ណា ដែលជាម្ចាស់ទីតាំង នៅតែបន្តជួលឲ្យ ឈ្មោះផល ចាន់សូឡី បន្តបេីកលេងមិនភ័យខ្លាចពីបញ្ហាជំងឺកូវិដ-១៩ឡើយ ។
ប្រភពដដែលបានឲ្យដឹងថាទីតាំងលេងល្បែងឈ្មោះ លី ជូ នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្លាប់បានចុះបិទម្តងហេីយ តែម្ចាស់ទីតាំងនៅតែថ្កេីនបន្តបេីកដ៏ដែល។ មហាជនកំពុងតែងឿនឆ្ងល់ថា ហេតុអ្វីគ្រប់ទីតាំងផ្សេងៗគេបិទអស់ ចុះទីតាំងនេះមិនបិទ រឺមួយមានមន្រ្តី អ្នកធំណាមួយកាងពីក្រោយ? ចំណែកឯសមត្ថកិច្ចក្នុងមូលដ្ឋានហេតុអ្វីគ្មានចំណាត់ការទាល់តែសោះនៅតែបណ្តែតបណ្ដោយអោយអ្នកញៀនល្បែងទាំងនោះបើកលេងបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងនោះបានដាក់ការសង្ស័យថាប្រហែលជាមេប៉ុស្ត៍បានសើមមាត់សើមកនិងគេហើយមើលទៅបានជាមិនធ្វើការបង្រ្កាបរឺ មួយអស់លោកទុកចិញ្ចឹមឆ្នាំង៕