រាជធានីភ្នំពេញ÷ ពលរដ្ឋចំនួន២៣៣គ្រួសារ ស្ថិតនៅភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារពីលោក ប្រាក់ចាន់តូ ចាងហ្វាង(ពោធិមាស ញូវ) រួមនឹងមិត្តភក្ត័ដែលមានរាយនាមដូចខាងក្រោម÷
1. Mr. Sina
2. Mr. Sarith
3. Mr. Ricco
4. Mr. Jimmy
5. Mr. No Name
6. Mr. 88
7. Sahabat
8. Mr. Joe
9. Mr. Johan
10. Indo CT
បានរួមគ្នាបរិច្ចាកថវិការផ្ទាល់ខ្លួនជូនពលរដ្ឋក្រីក្រចំនួន ២៣៣ គ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញកំឡុងពេលបិទខ្ទប់១៤ថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន÷
– អង្ករ ២៥គីឡូ
– មី ១កេះ
– ត្រីខ ១ឡូ
– ទឹកត្រី ៦ដប
– ស្កសរ ២គីឡូ
– បីចេង ១គីឡូ
– ប្រេងឆា ១លីត្រ
សូមបញ្ជាក់ថាការចែកអំណោយជួនប្រជាពលរដ្ឋនេះប្រព្រឹត្តនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
ការចែកអំណោយជូនទៅដល់ពុក ម៉ែបងប្អូនប្រជាពលរដ្ធដែលមានការខ្វះខាតដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដេីម្បីទប់ស្តាក់ជំងឺកូវិត១៩
ពលរដ្ឋបានសម្តែងការត្រេកអរយ៉ាងខ្លាំងក្រោយពីទទួលអំណោយពីលោក ប្រាក់ចាន់តូនឹងមិត្តភក្ត័របស់គាត់ ពួកគាត់បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកមេត្តាតាមបីបាច់ថែរក្សាម្ចាស់ទានឲ្យសមប្រកបជួបប្រទះតែព្រះពុទ្ធពរទាំងឡាយ៤ប្រការ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លាងឃ្លាតឡេីយ។
ឈ្លាតឱកាសនោះលោក ប្រាក់ចាន់តូ ចាងហ្វាងគេហទំពរ័(ពោធិមាស ញូវ)នឹងមិត្តភក្ត័ក៏មិនមេីលនឹងភ្នែកដែរលោកក៏ចែកជួនដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងខ្វះខាតអំឡុងពេលបិទខ្ទុបរាជធានីភ្នំពេញនឹងក្រុងតាខ្មៅខេត្តកណ្តាលរយះពេល១៤ថ្ងៃដូចបងប្អូនប្រជាពលរដ្ឋដែរ៕ពូឃ្លោក