ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ជួយស៊ែឲ្យអ្នក ឧញ្ញា ទ្បេង ណាវ៉ាត់ត្រាបានដឹងផង??? លោកហ៊ា រតនា តារាសម្ដែងជើងចាស់ និង ជាសប្បុរសជនមួយរូបដែលស្រឡាញ់ប្រជាពរដ្ឋបានស្នើសុំទិញអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាក

ភ្នំពេញ÷នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះ លោក ហ៊ាង រតនា តារាសម្ដែងជើងចាស់ និង ជាសប្បុរសជនម្នាក់ដែលស្រឡាញ់សន្តិភាពនិង ប្រជាពលរដ្ឋ មានបំណងចង់ទិញអង្ករពីក្រុមហ៊ុនឡេងណាវ៉ាត់ត្រាគ្រុប ដើម្បីចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកសម័យកូវីដ-១៩ ។

យេីងដឹងហេីយថាលោកហ៊ាង រតនា គឺជាសប្បុរសជនម្នាក់ដែលបានចូលរួមចំនែកជាមួយរាជរដ្ឋាភិបាល ស្ទេីរតែគ្រប់វិស័យ សម័យកាលកូវីដ១៩នេះ លោកហ៊ាង រតនា បានបរិច្ចាគថវិការផ្ទាល់ខ្លួន លេីកទី១ (៥០០០ដុល្លារ ) លេីកទី២ (១០០០ដុល្លារ) រួមនិង សម្ភារៈជាច្រេីនទៀត ។

ដោយមេីលឃេីញថា អ្នកឧញ្ញា ទ្បេង ណាវ៉ាត់ត្រាប្រកាសលក់អង្កក្នុងតម្លៃ (៧៦០០០៛ )ជាតម្លៃមួយដែលទាបជាងទីផ្សារ លោកហ៊ាង រតនា មានបំណងទិញ (២០តោន) ដេីម្បីចែកជូនប្រជាពលរដ្ឋ។

 

តើត្រូវទាក់ទងខាងណា ? បើលោកចង់ទិញ !! ។លោកហ៊ាង រតនា បានបញ្ជាក់ថែមទៀតថា បើបងប្អូនណាដឹងជួយប្រាប់គាត់ឲបានដឹងផងព្រោះពេលនេះខ្ញុំចង់បញ្ជារទិញដើម្បីចែកជូនដល់បងប្អូនដែលកំពុងតែពិបាកសម័យកូវីដ19 នេះ។

គួរបញ្ជាក់ផងដែរថាលោកហ៊ាង រតនា គឺជាសប្បុរសជនម្នាក់ដែលធ្វើការជួយសង្គមជាច្រើនឆ្នាំមកហើយដោយប្រេីប្រាស់នៅថវិការផ្ទាល់ខ្លួនរបស់គាត់តែម្តង។ ពេលនេះគាត់មានបំណងចរិច្ចាគថវិការផ្ទាល់ខ្លួនដេីម្បីកម្មង់ទិញអង្ករចំនួន(២០ តោន) ពីអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា ពិតប្រាកដមែនហេីយ សម្រាប់ការបញ្ជារទិញអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នេះគឺ លោក ហ៊ាង រតនា មិនមានបំណងចង់ទិញយកទៅលក់បន្តដើម្បីយកទៅចំណេញនោះទេគឺគាត់ទិញដើម្បីយកទៅចែកជូនប្រជាពរដ្ឋទីទាល់ក្រនិងកំពុងតែរងទុក្ខលំបាកក្នុងសម័យកូវីដ-19 នេះ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលលោកកំពុងតែគិតគូរដល់ប្រជាពលរដ្ឋដែលខ្វះខាតតាមបណ្ដាលទីក្រុងនិងខេត្តនានា។

ដោយឃើញថាបច្ចុប្បន្នភាពប្រជាពលរដ្ឋយើងទូទាំងរាជធានីកំពុងតែរងទុក្ខលំបាកសម័យកាលកូវីដ-19នេះ លោកហ៊ាង រតនា មានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីទិញអង្ករនិងគ្រឿងឧបភោគបរិភោគដើម្បីចែកជូនផ្ដល់បងប្អូនជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ។

លោកហ៊ាង រតនា ក៏បានផ្ដាំផ្ញើសារចែករំលែកទៅកាន់បងប្អូនជនរួមជាតិទាំងអស់ថាសូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នាចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំគឺសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន ០៣កុំ ០៣ការពារ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com