ខេត្តកណ្តាល÷ នៅថ្ងៃអាទិត្យ ៦រោចខែពិសាខឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤៖៣០នាទី លោកឧត្ដមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ មន្រ្តីនគរបាលអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានទទួលមរណភាព នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩:៥៦នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ និងបានគោរពវិញ្ញាណក្ខ័ន្ធ បំពាក់ឋានន្តរស័ក្តិ ថ្នាក់អនុសេនីយ៍ឯក ជូនសពលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាកិច្ចបច្ឆាមរណៈ ព្រមទាំងបាននាំយកថវិកាចូលបុណ្យចំនួន ១៤,៦៤០,០០០ រៀល(ដប់បួនលានប្រាំមួយរយសែសិបពាន់រៀលគត់) និងលុយដុល្លារចំនួន១,៣៣០$(មួយពាន់បីរយសាមសិបដុល្លារ) ក្នុងនោះ៖
ថវិការបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២,០០០,០០០ (ពីរលានរៀល)
ថវិការបស់បងប្អូនកងកម្លាំងយើង ព្រមទាំងសប្បុរសជនចំនួន ១២,៦៤០,០០០(ដប់ពីរលានប្រាំមួយរយសែសិបពាន់រៀលគត់)និងលុយដុល្លារ១,៣៣០$(មួយពាន់បីរយសាមសិបដុល្លារ)
សម្ភារៈឧបភោគបរិភោគមាន៖
-អង្ករ ២០០គីឡូក្រាម
-ទឹកសុទ្ធ ២៥កេស
-ទឹកក្រូច ៦កេស
-ទឹកស៉ីអ៉ីវ ៣យួរ
-ទឹកត្រី ៣យួរ
-មី ៣កេស
-ត្រីខ ២យួរ
និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០(ប្រាំមួយលានរៀល) ជូនដល់គ្រួសារសពផងដែរ៕រូបភាពអធិការខណ្ឌដង្កោ