ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកអំណោយរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឧបត្ថម្ភជូនប្រជាពលរដ្ឋភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ដែលជាកម្មករ និងប្រជាពលរដ្ឋ សរុបចំនួន៨០គ្រួសារដែលជួបបញ្ហាខ្វះខាតស្បៀងក្នុងអំឡុងពេលបិទខ្ទប់ដោយក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ១០គ.ក្រ
-មី១កេស
-ត្រីខ៥កំប៉ុង
-ទឹកត្រី+ស៊ីអ៊ីវ៤ដប
-ម៉ាស១ដុំ=១០ម៉ាស។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក្នុងក្រុងតាខ្មៅ៕