ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឈ្មួញទុច្ចរិតលួចកាយដីភ្នំឈ្ងោករាបសឹងដល់ដីនៅខេត្តកំពត

កំពត៖ ឈ្មួញទុច្ចរិតលួចកាយដីភ្នំឈ្ងោកយ៉ាងសប្បាយអជ្ញាធរហាក់មើលមិនឃើញទាល់តែសោះទំនងជាត្រូវរ៉ូវវគ្នាហើយមើលទៅ?ហេតុការណ៍នេះស្ថិតនៅក្នុងភូមិ បុស្បត្របែក ឃុំ ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ត កំពត ។

កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សែមសឿន មេបញ្ជារងកងរាជអាវុធហត្ថទទួលបន្ទុកសន្តិសុខព័ត៌មានខេត្តកំពតបានដឹកនាំកម្លាំងកងរាជអវុធហត្ថ និងមានការចូលរួមលោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើ ចុះទៅឃាត់គ្រឿងចក្រ អេស្កាវឺទ័រ ដែលបានលួចជីកកកាយដីភ្នំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

លោកវរសេនីយ៍ឯក សែមសឿន បានឲ្យដឹងថាក្រោយពេលកម្លាំងពួកលោកឆ្មក់ចូលទីតាំងជីកកកាយដីភ្នំឈ្ងោកនោះ ឈ្មួញទុច្ចរិតហាក់មានអ្នកលួចរាយការណ៍ជាមុនជនខិលខូចទាំងអស់នោះបាននាំគ្នារត់ចែកជើងគ្នាបើកគ្រឿងចក្រយកទៅលាក់ក្នុងព្រៃជ្រៅទំរាំតែកម្លាំងសមត្ថកិច្ចរុករកឃើញត្រូវចំណាយពេលអស់ជាច្រើនម៉ោង។

លោក សែមសឿន បន្តថាម្ចាស់គ្រឿងចក្រដែលចូលមកទន្ទ្រានកាប់កកាយដីភ្នំឈ្ងោកខាងលើដេីម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននេះឈ្មោះ លោកស្រី ផេង ហ៊ាង អាយុ៥១ឆ្នាំ ស្នាក់នៅភូមិក្រាំង ឃុំក្រាំងអំពិល ស្រុកកំពត ខេត្តកំពត អ្នកស្រី ផេង ហ៊ាង មិនមានអជ្ញាប័ណ្ណអនុញ្ញាតឲ្យមកកាប់កាយព្រៃឬដីភ្នំឈ្ងោកនេះឡើយទង្វើរបស់លោកស្រីគឺជាទង្វើខុសច្បាប់ដែលមិនអាចអត់អោននឹងលើកលែងបានឡើយ។

លោកស្រី ផេង ហ៊ាង បានបង្ហាញអជ្ញាប័ណ្ណលេខ ១៧៦/១៩លអញ ចុះនៅថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩ដែលមានហត្ថលេខាលោក ជាវ តាយ អភិបាលនៃគណះអភិបាលខេត្តកំពត នៅក្នុងអជ្ញាប័ណ្ណមួយសន្លឹកនេះបានបញ្ជាក់យ៉ាងច្បាស់ថា អនុញាតឲ្យលោកស្រី ផេង ហ៊ាង ដែលមានអាសយ័ដ្ឋាននៅភូមិ ក្រាំង ឃុំក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ផ្តល់សេវាកម្ម ជីកអាចម៌ដី រណ្តៅដីចល័តនៅក្នុងបរិវេណតែឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពតតែប៉ុណ្ណោះ។

យោងទៅលើឯកសាររបស់លោកស្រី ផេង ហ៊ាង លោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់មកអ្នកសារព័ត៌មានថាលោកស្រីបានល្មើសច្បាប់មិនគោរពតាមការណែនាំដោយសំអាងអជ្ញាប័ណ្ណមួយសន្លឹកដើរជីកកាយគាស់ដីកាប់ភ្នំឈ្ងោកតាមតែអំពើចិត្តគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនបំភ្លិចចបំផ្លាញសម្បត្តិរដ្ឋដែលធ្វើឲ្យខាតបាត់បង់ថវិការជាតិយ៉ាងសន្ធឹកសន្ធាប់ផងដែរ។

តាមប្រភពពីពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានឲ្យដឹងថាចាប់តាំងពីលោកស្រី ផេង ហ៊ាង ដាក់គ្រឿងចក្រចូលមកធ្វើឲ្យខូចផ្លូវថ្នល់អស់ជាច្រើនខ្សែដែលរដ្ឋបាលឃុំនិងខេត្តចំណាយថវិការអស់រាប់មឺនដុល្លាដើម្បីកសាងផ្លូវទាំងអស់នេះ។

បើនិយាយពីលោកមេភូមិមេឃុំវិញហាក់ត្រូវរ៉ូវគ្នាជាមួយឈ្មួញទុច្ចរិតទាំងអស់នោះណាស់បានជាបណ្តែតបណ្តោយឲ្យជនខិលខូចចូលមកទន្ទ្រានកាប់ព្រៃជីកកកាយដីគាស់ភ្នំឈ្ងោកតាមតែអំពើចិត្តដោយមិនមានចំណាត់ការអីទាល់តែសោះ?

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com