រាជធានីភ្នំពេញ៖ ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបមជ្ឈមណ្ឌល កម្សាន្តរ៉ក ដែលជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាមនោះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែងដោយមានសេរីភាពវិញហើយក្រោយពីលោក ជាប់ពន្ទនាគារ អស់រយះពេលប្រមាណជា ជាង២ឆ្នាំរួចមក ។ចំណែកអ្នកពាក់ពន្ធ័ ប្រមាណជិត ៣០នាក់ផ្សេងទៀត មិនត្រូវបានដោះលែងនោះទេ ដែលអង្គភាពសារព័ត៌មានយេីងទទួលបាននៅថ្ងៃទី១៥ ឧសភានេះ ។
ប្រភពដដែលបានបញ្ជាក់បន្តថា ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ ។
ប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយនៅថ្ងៃទី១៤ ឧសភាថា កាលពីសប្តាហ៏ មុន សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា។ ចំណែក សម្រាប់ជនជាប់ចោទប្រមាណជិត ៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេ។
លោក ជូ ប៊ុនរីន អ្នកនាំពាក្យសាលាឧទ្ធរណ៍មិនអាចសុំការបំភ្លឺបានទេ។សូមបញ្ជាក់ថា សមត្ថកិច្ច បានចាប់ឃុំខ្លួនលោក គិត ធាង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់មក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឲ្យលោក គិត ធាង ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធ ករណីគ្រឿងញៀនជិត៥០ (៤៩,៤៤)គីឡូក្រាម។ ក្រោយពី សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបបាននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ រកឃើញ មនុស្សម្នា ប្រមាណជា៣០០នាក់ នៅក្នុងនោះ ៕