រាជធានីភ្នំពេញ៖រថយន្ដសន្ទូចបានខុសបច្ចេកទេសទេសបាក់ដងសន្ទូចរថយន្តសន្ទូចទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កអោយរងការខូចខាតផ្ទះ បង្កឲ្យមានការភ្ងាក់ផ្អើលយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨៨ ភូមិ២៤ ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង០៩និង ៤០នាទី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១
ដោយក្នុងករណីបាក់រថយន្តស្ទូចសង្កត់ផ្ទះប្រជាពលរដ្ឋនេះក៏មានវត្តមានអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញលោកសុខ ពេញវុធ បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមដើម្បីសម្រុះសម្រួលតែម្ដង។
រថយន្តស្ទូចមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញA5-2267 បើកបរដោយបុរសម្នាក់បើកខុសបច្ចេទេស
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញA5-2267 បើកបរដោយបុរសម្នាក់បើកខុសបច្ចេទេសបានមកកន្លែងការដ្ឋានបម្រុងនឹងស្ទូចខ្សាច់ 200 គីឡូ ខុសបច្ចេទេសបានបាក់ធ្លាក់ចូលទៅផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យរងការខូចខាតយ៉ាងដំណំនិងទីតាំងកន្លែងកើតហេតុតែមិនមានមនុស្សរងរបួសទេគ្រាន់តែរងការខូចខាតសំភារៈផ្ទះនិងរថយន្តស្ទូចនិងទីតាំងកន្លែងកើតហេតុហើយភាគីខាងម្ចាស់ការដ្ឋានក៏បាននិយាយសម្រុះសម្រួលគ្នាជាមួយនិងម្ចាស់ផ្ទះដើម្បីធ្វើផ្ទះសងវិញ ហើយរថយន្តស្ទូចត្រូវបានក្រុមហ៊ុនខាងរថយន្តស្ទូចមកស្ទូចសណ្ដោងយកចេញពីទីតាំងកន្លែងកើតហេតុ ហើយសមត្ថកិច្ចជំនាញខណ្ឌដូនពេញនិងសំណាក់បញ្ជាការឯកភាពខណ្ឌដូនពេញបានចុះមកត្រួតពិនិត្យមើលប្រគល់រថយន្តឲ្យទៅខាងក្រុមហ៊ុនដើម្បីយកទៅជួសជុលវិញផងដែរចំណែកឯម្ចាស់ផ្ទះបានស្រុះស្រួលគ្នាដើម្បីបញ្ចប់រឿង។
សូមបញ្ជាក់ថានៅក្នុងករណីនេះមិនមានមនុស្សរងរបួសទេគ្រាន់តែរងការខូចខាតផ្ទះប្រជាពលរដ្ឋនិងមើលរថយន្តស្ទូចសណ្ដោងតែប៉ុណ្ណោះ
ក្រោយពេលកើតហេតុគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកសុខពេញវុធបានត្រួតពិនិត្យនិងទីតាំងនេះរួចរាល់ហើយបានប្រគល់រថយន្តឲ្យទៅខាងក្រុមហ៊ុនស្ទូចរថយន្តដែលខុសបច្ចេកទេសនេះយកទៅជួសជុលវិញហើយភាគីទាំងសងខាងបានសម្របសម្រួលគ្នាភាគីខាងការដ្ឋានបានសម្រេចធ្វើផ្ទះអោយវិញផងដែរដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ។