ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បន្ទាប់ពីមានប្រជាពលរដ្ឋ​ ៩នាក់​ បានស្លាប់ ដោយពុលស្រា សមត្ថកិច្ច​ សម្រេចបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំ​ នៅស្រុកល្វាឯម ខេត្តកណ្តាល

កណ្តាល​ ៖​ មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាល​ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់​ ០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯក ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។

ក្នុងឱកាសនោះ មន្រ្តីជំនាញ​ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថា​ ជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។

ការត្រួតពិនិត្យនេះ មន្ត្រីជំនាញ​ បានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម​ ៖
– ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥%
– ស្រាស មានសារធាតុមេតាណុល ២.៥%
– ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ។

បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន​ ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលកាន់តែច្បាស់។​ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន​ បានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com