ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ដោយសារតណ្ហាដឹកមុខធ្វេីឲ្យស្ត្រីម្នាក់លួចឡេីងឋានសួគ៌ ជាមួយបុរសជាសហាយ ត្រូវប្តីក្របួចជាប់តាមប្រព័ន្ធ GPS

ខេត្តកណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃ៣០ ខែឧសភាឆ្នាំ២០២១នេះថា មានករណីអំពេីផិត កាលពីព្រលប់ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់ យីហោ” សេងឆេង ” ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុ ងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះជាប្តីមាន ឈ្មោះសេង ឈិន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។

ចំណែកជនសង្ស័យ២នាក់ មាន÷

១-ឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្ត កណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរង គ្រោះ (ឃាត់ខ្លួន) ។

២-ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។

១. វត្ថុតាងចាប់យក រថយន្ត១គ្រឿង ម៉ាកford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM7798 ។

២. ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ) ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ

ជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ គ្នា រយះពេល១២ឆ្នាំមកហេីយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហេីយក្នុងរយះពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលេីប្រពន្ធថាមានសហាយ ទេីបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាក ford ដែលប្រពន្ធជិះ ។ លុះដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណេីត ដោយមានការសង្ស័យ ជនរង គ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃេីញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សេងឆេង” រួច ហើយបានប្តឹងសមត្ថកិច្ចឲ្យចុះធ្វេីការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍កំព ង់សំណាញ់ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com