(រាជធានីភ្នំពេញ) នាម៉ោង២២និង៣០ថ្ងៃ៣០ខែឧសភាឆ្នាំ២០២១ ស្ថិតផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនរគបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានភ្លាមៗក្រោយពេលពួកគេទាំង ០៤នាក់កំពុងតែជួញដូនឹងរក្សាទុកគ្រឿងញៀន ដោយមានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចង្អុលបង្ហាញទីតាំងផ្ទាល់របស់ជនសង្ស័យជួញដូគ្រឿងញៀនមកដល់ លោកវរសេនីយ៍ទោ ស៊ុំ ធនរតនា ជាអធិការរង នរគបាលខណ្ឌសែនសុខទទួលផែនគ្រឿងញៀន បានដឹកនាំកម្លាំងនគបាលជំនាញចុះទៅអនុវត្តន៍នឹងធ្វើការបង្រ្កាបបានជនសង្ស័យជំនួន០៤នាក់ភ្លាមៗរួមជាមួយនឹងវត្ថុតាង ។
ជនសង្ស័យចំនួន០៤នាក់រួមនឹងវត្ថុតាងដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានគឺមាន ទី១. ឈ្មោះសួនវត្តី ភេទស្រី អាយុ២៨ ឆ្នាំ ជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដ(ជួញដូរសារធាតុញៀន)
ទី២. ឈ្មោះ ប៊ូ សូ ណា ភេទស្រី អាយុ១៨ ជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដ (ជួញដូរសារធាតុញៀន)
ទី៣. ឈ្មោះឡេងហ៊ា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកសារធាតុញៀន)
ទី៤. មានឈ្មោះ រស់ សំណាង ភេទប្រុស អាយុ១៨ ជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដដូចគ្នា(រក្សាទុកសារធាតុញៀន)
ក្រោយពេល លោកវរសេនីយ៍ទោ ស៊ុំ រតនា បង្ក្រាបបានជនសង្ស័យដែលបានជួញដូរគ្រឿងញៀននិងរក្សាទុកគ្រឿងញៀន រួមទាំងវត្ថុតាងនេះបានភ្លាមៗហើយនោះ ក៍បានបញ្ជូនខ្លួនជនសង្ស័យទាំង០៤នាក់រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំនិងបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចិត្តការទៅតាមនិតិវិធីច្បាប់៕រាយការណ៏P19