ខេត្តកណ្តាល÷ មានករណីហឹង្សារវាងប្រជាពលរដ្ឋនឹងទាហាននៅចំណុចភូមិអង្គស្រែពោធិ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ព ស២៥៦៥ វេលាម៉ោង៩.៣០នាទី ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីហឹង្សាដោយប្រដាប់អាវុធរវាងទាហានមួយក្រុមនៅសាលាបច្ចេកទេសសម្តេចតេជោហ៊ុនសែន
(ទន្លេកាទឹល)នឹងពលរដ្ឋប្រមាណជាង៣០០គ្រូសារប្រដាប់ដោយកាំបិតពូថៅចបជីកកាន់នៅនឹងដៃ។ល។
មុនពេលកើតហេតុពួកគាត់ឃើញគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងកំពុងតែធ្វើសកម្មភាពកាយព្រំដីកំពុងមានទំនាស់ថដីធ្លីរវាងប្រជាពលរដ្ឋនឹងទាហានឃើញដូច្នេះពួកគាត់ក៏បានទៅស្នើសុំកុំទាន់ឲ្យធ្វើសកម្មភាពអ្វីទាំងអស់ដោយរង់ចាំធ្វើការដោះស្រាយឲ្យចប់សព្វគ្រប់សិនប៉ុន្តែភាគីខាងទាហានមិនស្ដាប់ការអង្វរកររបស់ប្រជាពលរដ្ឋនោះទេ។
ក៏ស្រាប់តែឃើញទាហានមួយក្រុមប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានបាញ់ឡើងទៅលើដើម្បីគំរាមប្រជាពលរដ្ឋ ហើយក៏រាលកៃត្រូវប្រជាពលរដ្ឋចំ ស្មាផ្នែកខាងក្រោយរងរបួសធ្ងន់ម្នាក់
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ មុំចន្ថាភេទប្រុស អាយុ ៥១ ឆ្នាំមុខរបរធ្វេីស្រែមានទីលំនៅភូមិអង្គស្រែពោធិ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
ប្រជាពលរដ្ឋរងគ្រោះបានស្នើសុំសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង។
អង្គភាពសារព័ត៌មាន Crn Newsយេីងខ្ញុំមិនអាចទំនាក់ទំនងទៅសាលាបច្ចេកទេស
(ទន្លេកាទឹល)ដើម្បីបកស្រាយបាននោះទេដោយសារតែពុំមានលេខទូរស័ព្ទ៕ពូឃ្លោក