ភ្នំពេញ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្រោយពេលពួកគេបានជិះម៉ូតូទៅបុកជាមួយនឹងរថយន្តពេញទំហឹងលាន់ស្នូរដូចរន្ទះបណ្ដាលឱ្យម៉ូតូការខូចខាតអស់ស្ទើរតែទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៥៥នាទីយប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយបេតុង ត្រង់ចំណុចដីឡូត៍មួយកន្លែងខាងជើងនិងគ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២មកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណ ហើយនឹងសាច់ញាតិរបស់គាត់នូវឡើយទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនូវកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកsuzuki និចពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AF-2197 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅជើងពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេល មកដល់ត្រង់ចំណុចដីឡូត៍មួយកន្លែងហើយផ្លូវងងឹតផងនោះក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក់TOYOTA PRIUS ពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-5612បើកធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងបញ្ច្រាស់ទិសគ្នាក្នុងលឿនលឿនក៏ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរង់គ្រោះទាំង២នាក់ផ្លោងខ្ទាតជិត១៥ម៉ែត្រស្លា ប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កជ្រុលទៅធ្លាក់ក្នុងប្រឡាយចម្ងាយពីម៉ូតូតូជនរងគ្រោះប្រហែលជា ២៥០ ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ហើយក៏បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៍បានទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែងហើយយករថយន្តបង្កនិងម៉ូតូជនរង់គ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវនឹងស្វែងរកឃាត់ខ្លួនម្ចាស់រថយន្តបង្កមកដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។
ចំណែកសពជនរងគ្រោះទាំងនាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់កកបានប្រគល់ទៅឲ្យរថយន្តសាមុយនឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕