ភ្នំពេញ៖)រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសុិនទ្រីបើកបុកគ្នាជាមួយនឹងរុឺម៉កដឹកកម្មករពេញទំហឹងបណ្ដាលឱ្យស្លា ប់បាត់បង់ជីវិតម្នាក់និង ០៨នាក់ទៀតបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នូវឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញរុីម៉កម៉ូតូពាក់ស្លាកលេខកណ្ដាល1E-4031 បើកដឹកកម្មករជាច្រើននាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា ខណៈពេលមកដល់ត្រង់ចំណុចជឹតនិងវត្តស្ងួនពេជ្រ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តរករបស់ក្រុមហ៊ុនស៊ីនទ្រីដឹកសំរាមពណ៍ខៀបមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ3A-6481 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ជ្រុលមកបុកពេញទំហឹងបណ្តាលឲ្យស្លា ប់បាត់បង់ជីវិតម្នាក់និងមនុស្ស ០៨នាក់ទៀតបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែករុឺម៉ករងការខូចខាតអស់ស្ទើរតែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលទើបទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងរួចរាល់បានយករថយន្តនិងរុឺម៉កទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានូវពេលក្រោយ។
ចំណែកសាកសពត្រូវបានលោកគ្រូពេទ្យយកសំណាកមកពីនិត្យមើលឃើញថាអវិជ្ជមាននូវកូវីដ ១៩ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចរាល់ជាប់បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕