ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ប្រទះឃើញសពស្រ្តីម្នាក់ស្លា ប់អណ្ដែតទឹកនូវក្នុងទន្លេសាប សង្ស័យជាជនជាតិចិនម្នាក់បានលោតចុះពីលើកាណូតទេសចរណ៍សម្លាប់ខ្លួនកាលពីថ្ងៃទី១៨

ភ្នំពេញ៖)សាកសពស្រ្តីម្នាក់ត្រូវបានជនជាតិខ្មែរឥស្លាមប្រទះឃើញស្លា ប់ អណ្ដែតនូវក្នុងទឹកទន្លេសាបហើយបានរសាត់មកទើនូវជាងនឹងច្រាំងទន្លេ ត្រើយខាងកើត ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនាំគ្នារត់ទៅរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងច្រាំងទន្លេ ស្ថិតតាមបណ្ដោយផ្លូវទៅសុខាអូតែល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះ មកដល់ម៉ោងនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ គ្រាន់តែដឹងថារូបគេស្លៀកពាក់ខោអាវខ្លី ពណ៌ខ្មៅ ហើយមានប៉ាក់អក្សរ ជាភាសាអង់គ្លេសតែប៉ុណ្ណោះ ចំណែកសពស្ត្រីរងគ្រោះត្រូវបានគេអះអាងថាជនជាតិចិនហ្នឹងហើយដែលបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះតែម្ដង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ប្រហែលជាម៉ោង១១នឹង០០នាទីត្រូវនឹងថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរងគ្រោះរួមជាមួយនឹងដៃគូបាននាំគ្នាមកជួលកាណូតទេសចរណ៍មួយគ្រឿងជិះដើរកំសាន្តលេងនូវក្នុងទន្លេសាប ពីត្រើយខាងលិចក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ។
ខណៈពេលកំតែដើរលេងសប្បាយស្រាប់តែបានឈ្លោះប្រកែកគ្នាធ្វើឲ្យខាងប្រុសខឹងក៍បានលោតចុះទៅក្នុងទឹកទន្លេដើម្បីសម្លាប់ខ្លួនឯង ក្រោយមកនាងឃើញដូច្នេះក៏លោតចុះទៅក្នុងទឹកទន្លេតាមពីក្រោយលិចចូលទៅក្នុងបាទទន្លេបាត់ រីឯបុរសជាសង្សារគាត់ជាអ្នកចេះហែលទឹកទើបបានជាមិនស្លាប់។

តាំងពីថ្ងៃអាទិត្យទី១៨ រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះទើបប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមុខត្រួតពិនិត្យមើលនិងចិត្តចែងស្រង់យកមកដាក់លើគោកហើយទាក់ទងទៅលោកគ្រូពេទ្យឲ្យចុះមកយកសំណាក់ទៅត្រួតពិនិត្យមើលរកជំងឺកូវិដ ,១៩ ក្រោយពេលពិនិត្យរួចរាល់លោកគ្រូពេទ្យបានបញ្ជាក់ប្រាប់ទៅសមត្ថកិច្ចជំនាញថាជនរងគ្រោះគឺអវិជ្ជាមាននៅកូវីដ ១៩ ទើបសមត្ថកិច្ចជំនាញធ្វើកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យរថយន្តសាមុយដឹកយកទៅរក្សាទុករងចាំស្វែងរកអត្ដសញ្ញាណនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជាតិរាងៗខ្លួន៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com