ខេត្តព្រះសីហនុ ៖ ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។
.ករណីនេះកើតឡើងកាលពីយប់រំលងអាធ្រាត្រឆ្លង ចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយមានករណីផ្ទុះអាវុធ ចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងដែលជនជាតិចិនបានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
.បន្ទាប់ពីទទួលបានព័ត៍មានពីការផ្ទុះអាវុធនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង ០៦និង៣០នាទីព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិននោះ ។
.ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
#វត្ថុតាងចាប់យកបាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326
-បង់កាំភ្លើង ០១
-គ្រាប់កាំភ្លើង ៤៤គ្រាប់
-សំបកកាទុស ០៣គ្រាប់
-ស្រោមកាំភ្លើង ០១
-កាំភ្លើងបាញ់ឆក់ ០១
-ខ្នោះដៃ ០១គូរ
-កូនកាំប៉ិតស្នៀត ០២
-ស្បែកជើងកវែង ០២គូរ
-ទូរស័ព្ទដៃ ០២គ្រឿង
-លិខិតឆ្លងដែន ០២ក្បាល ។
.បច្ចុប្បន្ន ជនសង្សយ័នគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវបានចៅក្រមចេញដីការឃុំខ្លួនហើយ៕