រាជធានីភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៨ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ហាងឈ្មោះ សុីន ថារ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ជាម្ចាស់ហាង ចំពោះមូលហេតុនៃការឆាបឆេះ ឆ្លងចរន្តអគ្គិសនី ពីទូរអេធីអឹម។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៨ម៉ែត្រ គុណ ១៥ម៉ែត្រ ខូចខាតឆេះទូរអេធីអឹម (ហាង PEZZO-ហាង Peaeh Tea (ប្រហែល ៣០%) នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង៤៥នាទីយប់រំលងអាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៕