ភ្នំពេញ ៖ កាលពីវេលាម៉ោង០២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចអាគារខុនដូបាលី២ជាប់នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ជនសង្ស័យជាបុរសជនជាតិចិនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីសង្ស័យបានធ្វើសកម្មភាពច្រានស្ត្រីជនជាតិចិនម្នាក់ទម្លាក់ពីលើអគារខុនដូរមួយកន្លែងកម្ពស់ជាច្រើនជាន់បណ្តាលស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម។
ជនសង្ស័យទី១ដែលត្រូវជាសង្សារជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦។ និងសង្ស័យទី២មានឈ្មោះ ចូវជាមុិញ ភេទប្រុសអាយុ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧។ ចំណែកស្ត្រីជនរងគ្រោះមានឈ្នោះ ម៉ី ម៉ី ត្រូវជាសង្សារជាមួយឈ្មោះ ហ្វុងឡុង។
មុនកើតហេតុជនសង្ស័យឈ្មោះហ្វុង ឡុងបានហៅស្ត្តី្រឈ្មោះម៉ី ម៉ី ដែរត្រូវជាសង្សាហៅមកលេងបន្ទប់របស់ខ្លួនលុះមកដល់ម៉ោងកើតហេតុជនសង្ស័យខាងលើនោះ បានយកទឹកមកឲ្យស្ត្រីជនរងគ្រោះដែលជាសង្សារផឹកតែស្ត្រីជាសង្សានោះមិនផឹកទេ ហើយក៏ថាមានរឿងអ្វីនោះដែរស្រាប់តែលោតពីលើអាគារខុនដូរជាន់ទី១២ដែលជាអគារខុនដូនោះ មានកម្ពស់ជាច្រើនជាន់ទំលាក់មកក្រោមបោកក្បាលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម៌។ភ្លាមៗនោះជនសង្ស័យបានហៅឈ្មោះចូវជាមុិញ ដែលស្នាក់នៅបន្ទប់ជិតគ្នាឲ្យមកជួយ។ នេះជាចម្លើយជនសង្ស័យបានប្រាប់។
ប្រភពដដែលបានបន្តទៀថា ខណះនោះដែរមានការភ្ញាក់ដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុនិងបានសួនាំឈានទៅដល់ធ្វើការឃាត់ខ្លួនសង្ស័យពីរនាក់ រួចបញ្ជូនមកប៉ុស្តិ៍នគតបាលទន្លេបាសាក់ភ្លាមៗ ចំណេកទីតាំងកើតហេតុសមត្ថកិច្ចធ្វើការហុំព័រួចទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័យ។ ករណីខាងលើនេះមិនទាន់ដឹងថាជាករណីឃាតកម្មរីអត្តឃាតនោះទេ។ ជនសង្ស័យទាំងពីរនាក់ខាងលើនោះសមត្ថកិច្ចកុំធ្វើការសួនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំសួរនាំបន្តតាមនីតិវិធី ៕crnnews