ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

លួចម៉ូតូយកទៅលក់នៅហាងបញ្ចាំមួយកន្លែង គេចខ្លួនបាត់ជិត១ខែ ម្ចាស់ប្រទះឃើញឃាត់ខ្លួនយកមកចង្អុលបង្ហាញទីតាំងដែរលក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូម៉ាកnex2 មួយគ្រឿងហេីយបានយកទៅលក់នៅហាងបញ្ចាំមួយកន្លែងនៅផ្លូវ២៤៧ ក្នុងងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ ហេីយព្យាយាមគេចខ្លួនអស់រយះពេលជិត១ខែទៅហេីយរហូតមកដល់យប់ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ ទេីបជនរងគ្រោះប្រទះឃើញចាប់និងនាំជនសង្ស័យយកមកចង្អុលបញ្ហាញទីតាំងលក់វិញ ទើបបង្កមានភ្ញាក់ផ្អើលនិងប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍។

ជនសង្ស័យឈ្មោះហុីម រតនា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំផ្លូវរថភ្លើងបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះលីសារិទ្ធ​ បានឱ្យដឹងថា​ រូបគេនឹងជនសង្ស័យធ្លាប់ស្គាល់គ្នា កាលពីយប់ថ្ងៃទី៩ខែ​កក្កដា​ ឆ្នាំ២០២១​ ពួកគេបានជិះម៉ូតូnex2​ មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HT- 9212​ ដេីរលេងជាមួយគ្នា​ ។
ជនរងគ្រោះបន្តថា​ បន្ទាប់មកក៏នាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែងម្តុំផ្លូវភ្លោះអូឬស្សីសង្កាត់បឹងព្រលិត​ ខណ្ឌ 7មករា ខណៈដែលរូបគាត់ដេកលក់បាត់ជនសង្ស័យ(មិត្តភ័ក្ដិ​)បានលួចយកម៉ូតូគេចខ្លួនបាត់។
រហូតមកដល់យប់ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១ ជនរងគ្រោះបានប្រទះឃេីញជនសង្ស័យនៅម្តុំផ្សារដេប៉ូរួចធ្វេីការឃាត់ខ្លួនតែម្តង​ ហេីយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងកន្លែងដែលយកម៉ូតូទៅលក់។

បេីតាមសម្តីជនសង្ស័យបានឱ្យដឹងថា​ ម៉ូតូដែលខ្លួនលួចបាន​ យកទៅលក់នៅហាងបញ្ចាំមួយកន្លែងតាមបណ្ដោយផ្លូវ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានតម្លៃ១៥០ ដុល្លារ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ 7 មករាឲ្យមកយកជនសង្ស័យដើម្បីទៅចាត់ការទៅតាមនីតិវិធីច្បាប់បន្ត ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com