ខេត្តឧត្តរមានជ័យ÷ ដោយមើលឃើញការខិតខំប្រឹងប្រែងតស៊ូបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃដើម្បីការពារថែរក្សាសុខសុវត្ថិភាពជូនប្រជាពលមិនថាក្តៅមិនថាភ្លៀងកងកម្លាំងឈរជេីងតាមគោលដៅជុំវិញ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ
មិនមើលនឹងភ្នែកលោកស្រី ឡាញ់សុខា ម្ចាស់ដេប៉ូស្រាបៀរកម្ពុជាប្រចាំខេត្តឧត្តរមានជ័យនារសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២១នេះបានជួយឧបត្ថម្ភដល់កងកម្លាំងដែលកំពុងតែប្រចាំការនៅក្នុងទឹកដីសង្កាត់សំរោងជាទឹកសុទ្ធចំនួន១០យូរភេទសជ្ជះត្រជាក់វេីក២កេសនំបង្កងចំនួន១កេស នឹងរបស់របរផ្សេងៗទៀតដល់កងកម្លាំងដែលកំពុងតែប្រចាំការនៅជុំវិញសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
សូមរំលឹកថាជិតពីឆ្នាំមកហេីយប្រទេសកម្ពុជាដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដូច្នេះធ្វេីឲ្យប្រជាពលរដ្ឋមួយចំនួនជួបការលំបាកក្នុងការកសុី នឹងប៉ះពាល់សេដ្ឋកិច្ចរៀងៗខ្លួន សូមបងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់បាញ់អាកុលនឹងថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា
សូមបញ្ជាក់ថាកន្លងមកលោកស្រី ឡាញ់សុខាលោកតែងតែយកចិត្តទុកដាក់ចែករំលែករបស់របរផ្សេងៗមិនថាឡើយកងកម្លាំងឬក៏ប្រជាពលរដ្ឋលោកស្រីតែងតែជួយឧបត្ថម្ភជានិច្ចជាពិសេសនៅកាលះទេសដ៏លំបាកអំឡុងពេលបិទខ្ទប់នៅតំបន់នឹងសង្កាត់សំរោងក៏ដូចជាក្រុងសំរោងទាំងមូល ជាការរួមចំណែកការលំបាកជាមួយប្រជាពលរដ្ឋក៏ដូចជាមួយប្រមុខរាជរដ្ឋាភិបាល។
លោកស្រីបានបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនជួយដល់កងកម្លាំងនិងប្រជាពលរដ្ឋមួយចំនួនផងដែរ
ចុងក្រោយកងកម្លាំងក៏ដូចជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកលោកស្រីឡាញ់សុខា ព្រមទាំងក្រុមគ្រួសារឲ្យសមប្រកបជួបប្រទះតែសេចក្តីសុខសេចក្តីកុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ÷ស្រីតទីន