ភ្នំពេញ៖) បុរសម្នាក់ដែលបានបើកកង់បីឥណ្ឌាឡើងមកលើស្ពានជ្រោយចង្វាហើយលោតទឹកសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី០៦ ខែសីហា នៅវេលាម៉ោងប្រហែលជា៣នឹងទៀបភ្លឺនោះឥឡូវត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកនៅក្បែច្រាំងទន្លេ បង្កការភ្ញាក់ផ្អើលហើយក៏បានឬការប្រាប់ទៅដល់សមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យមើល។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៤៥នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ខាងត្បូងស្ពានព្រែកព្នៅប្រហែលជា១គីឡូ ម៉ែត្រ ត្រង់ចំណុចភូមិព្រែករាំង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ព្រំ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាអ្នករត់កង់បីឥណ្ឌា មានប្រពន្ធ ឈ្មោះ លន់ ចាន់ ឌី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរជាមេផ្ទះមានកូនចំនួន៤នាក់ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ បច្ចុប្បន្ន៖ ស្នាក់នៅភូមិខ្លាងសណ្ដាយ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅវេលាម៉ោងប្រហែលជា០១រំលងអធ្រាត្រប្ដីរបស់គាត់បានប្រាប់ថាមិនបាច់ចាំមើលផ្លូវគាត់ទេព្រោះអីគាត់ចេញទៅដឹកមូយ ហើយក៏បានបើកកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HZ-5832 បើកធ្វើដំណើរចេញពីផ្ទះមកក៍បាត់មិនឃើញត្រឡប់មកផ្ទះវិញសោះរហូតដល់ម៉ោង០៣ជិត៤ទៀបភ្លឺ ក៏ស្រាប់តែឮមានព័ត៌មានផ្សាយថាមានបុរសម្នាក់បានបើកកង់បីឡើងមកលើស្ពានជ្រោយចង្វាហើយលោតទឹកសម្លាប់ខ្លួនបន្សល់ទុកនៅតែកង់បីឥណ្ឌាមួយគ្រឿងនិងស្បែកជើងមួយគូទើបរូបគាត់មានការសង្ស័យនិងប្រហាក់ប្រហែលជាប្ដីរបស់គាត់ក៏បាននាំក្រុមគ្រួសារមករកមើលនៅលើស្ពានជ្រោយចង្វាតែត្រូវបានគេប្រាប់ថាកង់បីឥណ្ឌានិងស្បែកជើងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកយកទៅរក្សាទុកអស់ហើយទើបរូបគាត់ប្រញាប់ប្រញាល់ឡើងទៅកាន់ប៉ុស្តិ៍ស្រះនោះភ្លាមសមត្ថកិច្ចក៏បានបង្ហាញស្បែកជើងនឹងស្លាកលេខកង់បីឥណ្ឌានោះភ្លាមទើបដឹងថាជាប្ដីរបស់គាត់ពិតប្រាកដមែន ហើយក៏បាននាំក្រុមគ្រួសារត្រឡប់ទៅផ្ទះវិញ រហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះទើបទទួលបានដំណឹងថាមានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតនៅក្នុងច្រាំងទន្លេក៏ប្រញាប់មករកនៅកន្លែងដែលគេប្រទះឃើញនោះ គឺជាប្ដីរបស់គាត់ពិតប្រាកដមែនហើយ ក្រោយមកគាត់បានបន្តទៀតថាប្ដីប្រពន្ធរបស់គាត់មួយគូនេះតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃដោយសារតែជំពាក់លុយធនាគារ រកអ្វីសងមិនបានទើបប្ដីគាត់គិតខ្លីបែបនេះ ហើយក៍បានលោតទឹកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីឲ្យគេស្រង់សាកសពយកមកដាក់លើគោកហើយទាក់ទងទៅលោកគ្រូពេទ្យចុះមកយកសំណាក់ទៅពិនិត្យរកជំងឺកូវិដ ១៩ ជាមុនសិន ទើបដឹងថាជាជនរងគ្រោះគឺអវិជ្ជាមាន ក៍បានប្រគល់សពទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា