កណ្ដាល៖)បុរសជាតៃកុងរថយន្តជើងខ្លាំងម្នាក់បានបង្កើតនៅរឿងចម្លែកៗ គួរឲ្យភ្ញាក់ផ្អើលមួយ នៅមិននៅ ទៅដឹកដីយកមកចាក់នៅលើថ្នល់បង្កឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំងម្ចាស់រួមជាមួយនឹងរថយន្តយកមកប៉ុស្ត៍ដើម្បីសួរនាំពីមូលហេតុដែលបុរសខាងលើបានធ្វើទង្វើបែបនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកន្លែងកើតហេតុនោះបានចូលរួមគាំទ្រមកដល់កម្លាំងសមត្ថកិច្ច ផ្នែកខាងមន្ត្រីជំនាញរបស់ក្រសួងសាធារណៈការ នឹងដឹកជញ្ជូន ដែលមានជំហរនិងចាត់វិធានការដ៏ម៉ឺងម៉ាត់ ចំពោះរថយន្តដឹកដីណាមួយដែលបានដាក់លើសទម្ងន់ នឹងបណ្ដាលឲ្យមានការប៉ះពាល់ទៅដល់ផ្លូវជាតិរបស់រដ្ឋ ដូចជាប្រេះស្រាំនិងស្រុតទ្រុតទ្រោម ឡាក់និងឡាក់។
ក្រោយមកប្រជាពលរដ្ឋបានមានមត្តិម្នាក់មួយម៉ាត់បន្ថែមទៀតថា កុំចេះតែហ៊ាន ណាអស់លោកដែលមានរថយន្តដឹកដីទាំងឡាយអើយ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ប្រជាពលរដ្ឋគាត់បាននាំគ្នាថ្លែងអំណរ អគុណទៅដល់មន្ត្រីអនុវត្តច្បាប់ ធ្វើយ៉ាងស្វែងរកឲ្យឃើញជនខិលខូចមួយក្ដាប់តូចយកមកធ្វើការសាកសួរនឹងផ្ដន្ទាទោសឲ្យបានទៅតាមនីតិវិធីច្បាប់។រក្សាសិទ្ធិ៖)ដោយវុត្ថា