បាត់ដំបង៖)បុរសម្នាក់សង្ស័យញៀនថ្នាំឬក៍ផឹកស្រាច្រើនពេកមណ្តាលឱ្យស្រវឹងជួបជោគជាំរហូតដល់បាត់បង់ស្មារតី ទើបទាញកាំបិតមុខអារ(កខ្លួនឯងហូឈាមស្រោចខ្លួន ហើយធ្វើដូចជាគ្មានការតក់ស្លុតអ្វីបន្តិចទាល់តែសោះ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចនឹងភូមិកម្មករក៏ ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនរងគ្រោះដែលបានអាករបម្រុងធ្វើអត្តឃាតខ្លួនឯងនោះមាន ឈ្មោះ គឹត វង្ស ភេទប្រុស អាយុ ៣៧ ឆ្នាំ បច្ចុប្បុន្នៈ ស្នាក់នៅជាមួយនិងសាច់ញាតិ ក្នុងភូមិឃុំកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៏មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនដែលបង្កអាកបម្រុងសម្លាប់ខ្លួនឯងនោះជាមនុស្សប្រមឹកដើរតែផឹករាល់ថ្ងៃ ស្រវឹងអួទីនួ ហើយបានចេញអាកប្បកិរិយាកោងកាច យកខោអាវ និងសៀវភៅមួយចំនួនដុតបំផ្លាញចោលគ្មានសល់ ក្រោយមកក៏បានទាញយកកាំបិតមកអាបំពង់កខ្លួនឯងចុះឡើងៗ រហូតដល់ហូរឈាមស្រោចពេញខ្លួនធ្វើដូចជាគ្មានអ្វីកើតឡើងសម្រាប់ខ្លួនគេទាល់តែសោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកជួយត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ភូមិកើតហេតុខាងលើ រួចនិយាយទៅកាន់ជនបង្កថាឲ្យឈប់ឡូឡានិងយកកាំបិតមកអារកខ្លួនឯងទៀតទៅ តែជននោះមិនព្រមស្ដាប់ទាល់តែសោះ រហូតទៅដល់កម្លាំងនគរបាលប្រើធម៌ក្ដៅ ចូលចាប់ខ្លួននាំយកទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់សិន យ៉ាងណាបន្ថែមទៀតនោះសមត្ថកិច្ចចាត់វិធានការតាមក្រោយនៅពេលដែលរបួសបានជាសះស្បើយ។រក្សាសិទ្ធិ៖)ដោយវុត្ថា