ភ្នំពេញ៖) កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនរករបស់ស្នងការរដ្ធាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាជាមួយនឹងកម្លាំងអធិការដ្ធាននគរបាលខណ្ឌបឹងកេងកង នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Huang XuIong មកធ្វើការឆែកឆេរនៅក្នុងបន្ទប់ជួលមួយកន្លែងគ្នានលេខ តាមបណ្ដោយផ្លូវលេខ៣០០ ក្រុមទី៤០ ភូមិ០៥ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រកឃើញវត្ថុតាងមួយចំនួនរួមមានទាំងអស់ ១០ប្រភេទ ប្រហែលជា ៣០០ ក្រាម នឹង(៣ខាំ)
កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះបានសហការ ជាមួយកម្លាំងអធិការដ្ថាននគរបាលខណ្ឌបឹងកេងកង ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវលេខ៣០០ ក្រុមទី០៤ ភូមិ០៥ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់ឱ្យបានច្បាស់ថា រហូតមកដល់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅវេលាម៉ោង០៧នឹង០០នាទី ដោយមានការចូលរួមសហការនឹងដឹកនាំពី លោក សំ ឬទ្ធី វាសនា ព្រះរាជអាជ្ញារង នៃការិយាល័យប្រឆាំងគ្រឿងញៀន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដោយរកឃើញវត្ថុតាងចំនួន ១០ប្រភេទ បន្ថែមទៀត សរុបទាំងអស់ប្រហែលជា៣០០ក្រាម រួមជាមួយនឹងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចយើងដកហូតបាន រួមមាន ទី០១ៈ ម្សៅម៉ត់សថ្លាមានចំនួន០៧ កញ្ចប់ ទី០២ៈម្សៅពណ៍ផ្កាឈូកអក្សរ Jing Linger សង្ស័យ ជាខេតាមីនមានចំនួន៣៧ កញ្នប់ ទី០៣ៈ ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន០៣ កញ្ចប់ ទី០៤ៈមានថ្នាំគ្រាប់ពណ៌បៃតង សង្ស័យគឺជាសារធាតុញៀនប្រភេទ MDMA ចំនួន០៦គ្រាប់ ទី០៥ៈ មានជញ្ជីងអេឡិចត្រូនិច សម្រាប់ផ្លឹងគ្រឿងញៀនចំនួន០១ទៀតផង។
ទី០៦ៈ ដប CocacoIa ពណ៍ក្រហម សង្ស័យថាជាសារធាតុញៀនប្រទេទ MDMA ចំនួន០១ដប ទី០៧ៈ មានកញ្ចប់បារីម៉ាក Mavius ពណ៍ខៀវ សង្ស័យជាកញ្ឆា ចំនួន១០កញ្ចប់ ទី០៨ៈកញ្ចុកពណ៌ខ្មៅអក្សរ MASA TEAM សង្ស័យ MDMA មានចំនួន០៥ កញ្ចប់ ទី១០ៈ មានកញ្ចក់ពណ៌ទឹកដោះគោ សង្ស័យ ជាកញ្ឆាចំនួន១កញ្ចប់ នឹងទី១១ៈថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទី១២ៈ លិខិតឆ្លងដែន HUANG XULONG ចំនួន០១ ច្បាប់ បន្ថែមទៀត ទី១៣ៈ កាតATM ធនាគារ នឹងកាត ABA ចំនួន០១ សន្លឹក (HUANG XULONG) ។
កាលពីថ្មីៗនេះ៖) លោកបានអនុវត្តតាមបទបញ្ជាដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែន ការងារ ប្រឆាំងបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ឯក រុឺម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បានដឹកនាំកម្លាំងបន្តចុះស្រាវជ្រាវករណីបុរសជនជាតិចិន ដែលបានឃាត់ខ្លួន កាលពី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៍ដូចជារឹបអូសបាន គ្រឿងញៀន សរុបទាំងអស់ប្រហែលជា១៦ គីឡូក្រាម។
ជនសង្ស័យដែលជាជនជាតិចិនខាងលើខាងលើរួមជាមួយនឹងវត្ថុតាងនោះ សមត្ថកិច្ចកំតែធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្ត ចាត់ការទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖)ដោយវុត្ថា