ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អគ្គីភ័យបានឆាប់ឆេះផ្ទះមួយកន្លែងនៅក្នុងបុរីពិភពថ្មីឈូកមាសបណ្លាលមកពីឆ្លងចរន្តអគ្គិសនី នៅខណ្ឌសែនសុខ

ភ្នំពេញ៖)អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីពិភពថ្មីឈូកមាសដាលឲ្យរងការខូចខាត ដូចជាម៉ាស៊ីនឆុងកាហ្វេ នឹងម៉ាសុីនវេចខ្ចប់កាហ្វេរួមទាំងម៉ាសុីនសម្រាប់កិនគ្រាប់កាហ្វេ ក៍ដូចជាម៉ាស៊ីនក្រឡុកកាហ្វេ នឹងធុងសម្រាប់ដាក់ទឹកកក អស់មួយចំនួនធំ តែសំណាងល្អមិនបង្កឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។

ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង០៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១ ផ្លូវ-B ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងប្រភពព័ត៌មាននឹងរបាយការណ៍ របស់លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យនឹងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថាអគ្គិភ័យដែលបានឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែងនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ជនរងគ្រោះដែលត្រូវជាម្ចាស់ផ្ទះនោះមាន ឈ្មោះ ឱក សីហា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នកលក់កាហ្វេ បច្ចុប្បន្នៈ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

សម្រាប់ប្រតិបត្តិការសង្រ្គោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ អស់ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់អស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប ទើបអគ្គិភ័យមួយនេះបានរលត់អស់ទាំងស្រុងទៅវិញ នៅវេលាម៉ោង០៦នឹង៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះដដែល។ រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com