ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

នារីវ័យក្មេងម្នាក់មិនដឹងថានាងមានវិបត្តិអ្វីនោះទេក៍បានហៅកង់បីជិះឡើងមកលើស្ពានជ្រោយចង្វាហើយប៉ុនប៉ងលោតទឹកសម្លា ប់ខ្លួនតែត្រូវបានគេជួយសង្រ្

ភ្នំពេញ៖) នារីវ័យក្មេងម្នាក់បានជិះកង់បីឡើងមកលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋរត់ទៅជួយអន្តរាគមន៍ទាន់ពេលវេលា ទើបរូបនាងរួចផុតពីសេចក្ដី ស្លា ប់។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១៥នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១នេះ ត្រង់ចំណុចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះមកដល់ពេលនេះមិនមាននរណាម្នាក់អាចស្គាល់អត្ដសញ្ញាណរបស់នាងនៅឡើយទេ គ្រាន់តែដឹងថានាងមានអាយុប្រហែលជា១៧ឆ្នាំ បច្ចុប្បន្នៈស្នាក់នៅក្នុងសង្កាត់ផ្សារកណ្ដាលទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ នារីវ័យក្មេងម្នាក់នេះជិះម៉ូតូកង់បីឥណ្ឌាឡើងមកលើស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចពាក់កណ្ដាលស្ពាន ក៏បានឲ្យម្ចាស់កង់បីឈប់ហើយចុះរត់ឡើងទៅលើបង្កាន់ដៃស្ពានបម្រុងលោតចុះទៅក្នុងទឹកដើម្បីសម្លា ប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញទាន់ក៏បាននាំគ្នារត់មកចាប់រូបនាងកុំឱ្យគិតខ្លីយ៉ាងដូច្នោះបង្កការភ្ញាក់ផ្អើលនិងកកស្ទះនៅលើស្ពាន រួចទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ដែលដាក់គោលដៅនៅគួចកាណុងឱ្យចុះមកទទួលយករូបលាងទៅធ្វើការសាកសួរនិងអប់រំ មកដល់រូបនាងថាទោះបីជាយ៉ាងណាសូមកុំឲ្យនាងគិតខ្លីបែបនេះបន្តទៅទៀត។

ក្រោយមកកម្លាំងសមត្ថកិច្ចក៍បានសួរនាងរកលេខទូរសព្ទរបស់ក្រុមគ្រួសារដើម្បីទំនាក់ទំនងឲ្យមកទទួលយករូបនាងត្រឡប់ទៅផ្ទះវិញ។រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com