ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បុរសម្នាក់សង្ស័យថាច្រឡំជាន់ហ្គាររថយន្តស្មានតែហ្វ្រាំងហោះធ្លាក់ចូលទៅក្នុងទឹកទន្លេ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

កណ្ដាល៖) បុរសម្នាក់ស្ស័យថាច្រឡំជាន់ហ្គាររថយន្តស្មានតែហ្រ្វាំងទើបបណ្ដាលឲ្យរថយន្តរបស់គាត់ផ្លោងធ្លាក់ចូលទៅក្នុងទឹកទន្លេបង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ហេតុការណ៍គ្រោះថ្នាក់គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីព្រឹក ត្រូវជាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចនិងភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់ហាយឡិនឌ័រពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-1302 ក្នុងគោលបំណងឆ្លងដរព្រែកតូចទៅត្រើយម្ខាង មិនទាន់នឹងដល់កំពង់ដរផងក៍ស្រាប់តែជាន់ហ្គាច្រឡំស្មានតែជាន់ហ្រ្វាំងទើបបណ្ដាលឲ្យរថយន្តរបស់គាត់ហោះផ្លោងធ្លាក់ចូលទៅក្នុងទឹកទន្លេបាសាក់លិចបាត់ស្រមោលតែម្ដង នេះគឺពឹតជាមួយពាន់សំណាងហើយមនុស្សចំនួន០៤នាក់ដែលនៅក្នុងរថយន្តនោះ បានរួចផុតពីគ្រោះថ្នាក់នឹងសេចក្ដីស្លាប់ទាំងអស់គ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យរួចរាល់មើលឃើញថា រថយន្តបង្កនេះមិនមានការប៉ះពាល់ទៅដល់សម្បត្តិសាធារណៈនោះទេ ទើបសមត្ថកិច្ចព្រមឲ្យម្ចាស់រថយន្តរកជួលប្រជាពលរដ្ឋដែលជាអ្នកនេសាទចុះមុជចូលទៅក្នុងទឹកទន្លេដើម្បីរាវរករថយន្តដែលបានលិចទៅក្នុងទឹកនោះអស់រយៈពេលជិត០៤ម៉ោងទើបរកឃើញហើយក៏បានហៅរថយន្តស្ទូចឲ្យមកស្ទូចរថយន្តដែលបានលិចចូលទៅក្នុងទឹកទន្លេនោះឡើងពីក្នុងទឹកយកមកដាក់នៅលើគោក ហើយយកទៅធ្វើការជួសជុលដោយខ្លួនឯង។រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com